ខេត្តស្វាយរៀង រកឃើញអ្នកឆ្លង Delta ២៦នាក់ (Video Inside)

ខេត្តស្វាយរៀង បានប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ឆ្លងលើពលរដ្ឋចំនួន ២៦នាក់ បន្ថែម ទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មី Delta ក្នុងខេត្តជាប់ព្រំដែនវៀតណាមនេះ បានកើនដល់២៩ នាក់ហើយ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លង វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ទាំង ២៦នាក់ នោះ គឺជា ពលករមកពីប្រទេសវៀតណាមចំនួន២៥នាក់ និងម្នាក់ទៀត ឆ្លងលើពលរដ្ឋដែលធ្លាប់បានប៉ះពាល់នឹងពលករ មកពីវៀតណាមទាំងនោះ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ។

ខេត្តស្វាយរៀងកន្លងមកធ្លាប់បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ចំនួន ៣នាក់ រួមមកហើយ ដែលក្នុងចំណោមនោះរួមមាន២នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀតឆ្លងលើអ្នកដែល ធ្លាប់បានប៉ះពាល់ ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់ ៤១៧នាក់ ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៤៤នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner