ខេត្តស្ទឹងត្រែង រកឃើញឆ្លងថ្មី២៦នាក់ (Video Inside)

ខេត្តស្ទឹងត្រែងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ៣១នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។ ខេត្តស្ទឺងត្រែងបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៩១នាក់ ជាសះស្បើយចំនួន ៤៩៥នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ។

នៅក្នុងខេត្តស្ទឹងត្រែងដដែលនោះ ផងដែរ, អាជ្ញាធរបានចុះបិទខ្ទប់តំបន់មួយចំនួន ជាពិសេសតំបន់ដែលមានការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ។ នៅក្នុងស្ទឹងត្រែងនោះ វីរុសបំប្លែងថ្មី Delta ត្រូវគេរកឃើញឆ្លងលើពលរដ្ឋយ៉ាងហោចចំនួន ៩នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner