អស្ចារ្យ! ហាងកាហ្វេមួយនៅជប៉ុនប្រើមនុស្សយន្តបម្រើអតិថិជន

ជប៉ុន៖ នៅ​ហាង​កាហ្វេ​តូ​ក្យូ​មួយ លោក ​មី​ឈី​អូ អ៊ី​ម៉ៃ (Michio Imai) ​បានទទួល​ស្វាគមន៍​អតិថិជន​ម្នាក់ ប៉ុន្តែ​មិនមែន​ស្វាគមន៍​ដោយ​ផ្ទាល់​ទេ​។ លោក​ស្ថិតនៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ដោយ​គ្រាន់តែ​បញ្ជា​អ្នកបម្រើ​រ៉ូបូត​មួយគ្រឿងប៉ុណ្ណោះ។  ដែលនេះ​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍​ក្នុង​ការងារ។​

លោក​ អ៊ី​ម៉ៃ ​គឺ​ស្ថិត​នៅ​ពីក្រោយ​ការបញ្ជារ៉ូ​បូតពី​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ដែលមានចម្ងាយ៨០០គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ ហើយ​គាត់​ជា​បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក ៥០ នាក់​ដែល​មាន​ពិការភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត ដែល​ធ្វើការ​ជា​អ្នកបញ្ជា​បុគ្គលិក​រ៉ូបូ​តរបស់​ហាងកាហ្វេ Dawn​។​ រ៉ូបូត​មានឈ្មោះ​ថា អូរីហ៊ីមី(OriHime) មាន​បំពាក់​កាមេរ៉ា ម៉ៃក្រូ​ហ្វូន និង​ឧបករណ៍​បំពង​សំឡេង ​ដើម្បី​អនុ ញ្ញាត​ឱ្យ​ប្រតិបត្តិ​ករ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ពី​ចម្ងាយ​។​

រ៉ូបូ​តរបស់​ហាង​កាហ្វេ Dawn មាន​គោលបំណង​លើស​ពី​ការទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​ទៅទៀត ដោយ​ផ្តល់​ឱកាស​ការងារ​ដល់​មនុស្ស​ដែល​ពិបាក​ធ្វើការ​នៅ​ក្រៅ​ផ្ទះ​។​ ហាង​កាហ្វេ​ខាងលើនេះ ​បាន​បើក​ដំណើរការ​នៅ​សង្កាត់​នី​ហុន​បា​ស៊ី ស្ថិត​នៅ​ភាគ​កណ្តាល​ទីក្រុង​តូ​ក្យូ ​កាលពី​ខែ​មិថុនា ហើយ​ជួល​បុគ្គលិក​នៅ​ទូទាំង​ប្រទេស​ជប៉ុន ​និង​នៅ​ក្រៅប្រទេស ​ព្រមទាំង​បុគ្គលិក​មួយចំនួន​ដែល​ធ្វើការ​នៅនឹងកន្លែង​ផងដែរ​៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner