រាជរដ្ឋាភិបាលដាស់តឿនប្រុងប្រយ័ត្នវីរុសបំប្លែងថ្មី Delta ដែលឆ្លងរាតត្បាតចូល២៣រាជធានី និងខេត្ត (Video Inside)

រាជរដ្ឋាភិបាលបានដាស់តឿនពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នវីរុសបំប្លែងថ្មី Delta បើទោះបីជាយុទ្ធនាការរយៈពេល ២១ថ្ងៃពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បានបញ្ចប់ទៅហើយក្តី។

គួរបញ្ជាក់ ថាយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបបានបញ្ចប់កាលពីម្សិល មិញ បើទោះបីជាមានសេចក្តីរាយការណ៍បង្ហាញនូវតួលេខឆ្លងដោយវីរុសបំប្លែងថ្មី Delta កាន់តែមានចំនួនច្រើន ក៏ដោយ។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថាយុទ្ធនាការ២១ថ្ងៃមកនេះទោះជាយ៉ាងណាក៏ដោយក៏បានជួយពន្យា ពេលមួយកម្រិតទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃវីរុសបំប្លែងថ្មី Deltaនោះផងដែរ។

អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩កម្រិតមធ្យមរយៈពេល២ សប្តាហ៍មកនេះ មាននិន្នាការថេរ ទន្ទឹមនឹងចំនួនអ្នកជាសះស្បើយកាន់តែការកើនឡើង បើទោះបីជាវីរុសបំប្លែង ថ្មី Delta នោះបានឆ្លងរាលដាលក្នុងសហគមន៍ក្នុងចំនួនកាន់តែច្រើនឡើងក៏ដោយ។ យោងតាមប្រសាសន៍របស់ សម្តេចនាយករដ្ឋមន្ត្រី វីរុសបំប្លែងថ្មី Delta បានឆ្លងចូលក្នុងរាជធានីនិងខេត្តចំនួន២៣ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner