កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម នៃជំនួយចិន៥០ម៉ឺនដូស សប្តាហ៍ក្រោយ (Video Inside)

វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន៥០ម៉ឺនដូសទៀត ដែលជាជំនួយរបស់ប្រទេសចិននឹងមកដល់កម្ពុជានៅសប្តាហ៍ ក្រោយ។ យោងតាមក្រសួងការពារជាតិ វ៉ាក់សាំង ស៊ីណូហ្វាម នៃជំនួយរបស់រដ្ឋាភិបាលចិន នឹងដឹកមកដល់ ប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហានាដើមសប្តាហ៍ក្រោយនេះ។  

លិខិតក្រសួងការពារជាតិបញ្ជាក់ថាពិធីប្រ គល់និងទទួលវ៉ាក់សាំងចំនួន៥០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោម អធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់, ចំណែកភាគីរដ្ឋាភិបាលចិននឹងតំណាងដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន នៅ អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។ កម្ពុជាគិតរហូតមកទល់ពេលនេះ ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិនចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១ម៉ឺន៥ពាន់ដូស។

ដោយ ឡែកកម្ពុជា ក៏បានទទួលវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១លាន៣៨ម៉ឺន៤ពាន់១០០ដូសផងដែរក្នុងនោះ គឺ រួមមានវ៉ាក់សាំងJohnson & Johnson របស់សហរដ្ឋអាមេរិក១លាន៦ម៉ឺន១០០ដូសផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner