ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៥១៩ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ បានថយចុះចំនួន១៣ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លង៥១៩ករណីថ្ងៃ នេះ រួមការឆ្លងចូលក្នុងសហគមន៍ចំនួន៣៣៤ករណីនិងការឆ្លងមកពីក្រៅប្រទេស១៨៥ករណី។

បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៥៤ករណី, ចំណែកតួលេខឆ្លងមកពី ក្រៅប្រទេសបានកើនឡើង៤០ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ មានចំនួន១៥នាក់ ដែលចំនួននេះថយចុះ២នាក់ បៀបធៀបនឹងម្សិលមិញ។

ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៨១ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន៤ពាន់៤៣៨ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២០ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៨ពាន់២៤២ករណី, ការស្លាប់សរុបកើនចំនួន ១ពាន់៧៦២នាក់ និង ការព្យាបាលជាសះស្បើយ សរុប មានចំនួន ៨ម៉ឺន៣ពាន់៨៥១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner