រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋ បាន១១ម៉ឺន៥ពាន់៩៦៦នាក់ (Video Inside)

ប្រជាពលរដ្ឋ១១ម៉ឺន៥ពាន់៩៦៦នាក់ បានទទួលការចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៩លាន៣សែន៨ម៉ឺន៨ពាន់៧៣៥នាក់, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងបាន២ដូសរួច​មានចំនួន៧លាន៦សែន៦ម៉ឺន២ពាន់២៦៣នាក់។

កម្ពុជាដែលមានប្រជាពលរដ្ឋ សរុបចំនួន១៦ លាននាក់ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនាពេលនេះ កើនបានប្រមាណ៥៨,៦៨ភាគរយ ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែមទៀតចាប់តាំងពីសប្តាហ៍មុន ដើម្បី បង្កា ទប់ ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣ ឬដូសជម្រុញលើប្រជាពលរដ្ឋបានចំនួន ៣៩ម៉ឺន១ពាន់ ៤០១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner