កម្ពុជាធ្វើពិធីបួងសួងសូមឲ្យពិភពលោករួចចាកផុតពីជំងឺរាតត្បាតកូវីដ១៩ (Video Inside)

កម្ពុជាបានប្រារព្ធពិធីបួងសួងសូមឲ្យពិភពលោករួចចាកផុតពីជម្ងឺរាតត្បាតនិងគ្រោះកាចផងទាំងពួងដោយ មានការអានសុន្ទរកថាបើករបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននាល្ងាចថ្ងៃទី២០សីហា ។

ពិធីបួងសួងសូមឪ្យពិភពលោករួចចាកផុតពីជម្ងឺរាតត្បាតនិងគ្រោះកាចផងទាំងពួង បានធ្វើឡើងទន្ទឹមនឹងចំ ណាត់ការរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងជម្ងឺឆ្លងរាតត្បាតកូវីដ១៩ជាពិសេសវីរុសបំប្លែង ថ្មី Delta ដែលបាននិងកំពុងធ្វើសកម្មភាពស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេសនោះហើយ។

ចំណាត់ការទប់ស្កាត់រួម នឹងវិធានការរដ្ឋបាលដាក់ចេញដើម្បីបញ្ចៀសការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋដោយជម្ងឺកាចសាហាវនោះ  បែរជាត្រូវបានក្រុមអមិត្តបានចោទប្រកាន់ថាជាអំពើរំលោភសិទ្ធិមនុស្សទៅវិញ ។ សម្តេចតេជោហ៊ុនសែន បាន មានប្រសាសន៍ថាចំណាត់ការបង្កានិងការពាររបស់រាជរដ្ឋាភិបាលមិនមែនមានន័យថាជាអំពើរំលោភសិទ្ធិ មនសុ្សនោះទេ ។

សម្តេចនាយករដ្ឋមន្ត្រី ក្នុងនាមរដ្ឋាភិបាលបានថ្លែងអំណរគុណប្រទេសជាមិត្ត ជាពិសេសចិនដែលបានផ្តល់ វ៉ាក់សាំងនិងជំនួយមនុស្សធម៌ដល់ប្រទេសកម្ពុជាដើម្បីប្រឆាំងទប់ទល់បង្កាកូវីដ និងសម្តេចបានថ្លែងអំណរ គុណដល់រដ្ឋាភិបាលប្រទេសជប៉ុន, ប្រទេសអង់គ្លេស, សហរដ្ឋអាមេរិក ដែលបានជួយផ្តល់វ៉ាក់សាំងដល់កម្ពុជា ដែលជម្រុញឲ្យរាជរដ្ឋាភិបាលអាចធ្វើការចាក់វ៉ាក់សាំងបានលឿនជាងការគ្រោងទុក, និងសម្តេចបានថ្លែងអំណរ គុណដល់ស្ថាប័នអង្គការសហប្រជាជាតិនានាប្រចាំកម្ពុជារួមមានអង្គការសុខភាពពិភពលោក, អង្គការ UNPA,  អង្គការយូនីសេហ្វ, អង្គការ FAO, អង្គការ UNDP និងដៃគូអភិវឌ្ឍន៍នានាអន្តរជាតិ, ស្ថានតំណាងនានា, វិនិ យោគិនបរទេសនិងក្នុងស្រុកដែលតែងជួយដល់រាជរដ្ឋាភិបាលក្នុងចំណាត់ការទប់ស្កាត់ប្រឆាំងកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner