ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៣ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញឆ្លងកូវីដ១៩ចំនួន ១៣នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ២នាក់ធៀបនឹងម្សិលមិញ ។ ចំណែកអ្នកដែលទើបរកឃើញឆ្លងកូវីដ១៩ ទាំង ១៣នាក់ នេះ បានកើតឡើងលើពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងទាំងអស់ ។
ខេត្តស្ទឹងត្រែង គិតរហូតមកទល់ នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៨៩នាក់, ជាសះស្បើយចំនួន ៥២៧នាក់ និងមានអ្នកស្លាប់ បានកើនដល់ ៧នាក់។ នៅក្នុងខេត្តស្ទឹងត្រែងដដែលនោះផងដែរ សេចក្តីរាយការណ៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ
នៅបានបញ្ជាក់ការរកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី Delta ចំនួន៤នាក់ថែមទៀត ដែលនាំឲ្យចំនួន មនុស្សឆ្លងវីរុសកូវីដបំប្លែងថ្មី Delta ក្នុងរយៈពេល២ថ្ងៃនេះ បានកើនដល់៩នាក់ហើយ។ ខេត្តស្ទឹងត្រែងមានអ្នក ឆ្លងវីរុសកូវីដបំប្លែងថ្មី Delta សរុបចំនួន២៨នាក់ហើយ។