អ្នកស្រាវជ្រាវអាមេរិកជោគជ័យក្នុងការបង្កើតប្រចៀវរ៉ូបូត មានរូបរាង និងចលនាដូចសត្វប្រចៀវមែនទែន (Video Inside)

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យបច្ចេកទេសអាមេរិក University of Illinois នៅទីក្រុង Urbana ដែលមានសមាជិក០៣នាក់ ច្នៃប្រឌិតបង្កើតបានវត្តមាន ប្រចៀវរ៉ូបូត “Bat Bot” ដែលមានរូបរាង និងចលនាដូចទៅនឹងសត្វប្រចៀវមែនទែន។

ត្បិតថា ប្រចៀវរ៉ូបូតត្រូវបានផលិតឡើងដោយជោគជ័យតាំងពីឆ្នាំ ២០១៧ មក ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់អាចយកវាមកប្រើប្រាស់ជាអ្វីមួយនៅឡើយទេ គ្រាន់តែជាស្នាដៃគំរូមួយ (Proto-type) របស់និស្សិតវិទ្យាសាស្រ្តប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ទម្រាំតែអាចផលិតប្រចៀវរ៉ូបូតមួយនេះបាន គេត្រូវមានសមាសធាតុជាច្រើន ដែលរួមមានទាំងបន្ទះឈីប និង DC Moto ជាដើម ដើម្បីធ្វើអោយស្លាបរបស់វាបក់រវិចៗអាចហោះហើរបាន៕ ប្រភព​៖ popularmechanics

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner