ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាថ្ងៃដែលរង្វល់ខ្លាំង ហើយអ្នកក៏អាចខាតបង់ផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច។ កាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើអាចសូមរកមធ្យោបាយលុបបំបាត់ហានិភ័យទាំងអស់។ លើសពីនេះ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាលទាំងអស់ ពីព្រោះវាធ្វើឲ្យអ្នកខកចិត្តខ្លាំង។ រាល់ការសម្រេចចិត្ត សូមធ្វើដោយពឹងផ្អែកទៅលើទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីលោកអ្នកមិនទាន់អាចសម្រេចផលតាមក្តីបំណង សូមកុំមានភាពអាក់អន់ ពីព្រោះអ្នកទទួលបានទស្សនៈវិស័យទូលំទូលាយ ហើយថែមទាំងឡាយគ្រប់គ្រងករណីជាច្រើនដែលកើតឡើង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានាអាចដំណើរការទៅបានតាមធម្មតា ប៉ុន្តែសូមកុំរំពឹងអ្វីដែលធំដុំ ពីព្រោះមិនទាន់ដល់ពេលវេលាដែលទទួលបាននោះទេ។ ក្នុងនោះសូមបដិសេធការទាក់ទងជាមួយអាជ្ញាធរ ពីព្រោះអាចមានការយល់ច្រលំតូចតាច។ សូមប្រើថ្ងៃនេះ ដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន ហើយកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានជោគជ័យនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តចំពោះការងារ។ ក្នុងរវាងពេលថ្ងៃ ស្ថានភាពលំបាកៗនឹងអាចបញ្ចប់ ហើយស្ថានភាពប្រសើរនឹងកើតឡើងវិញ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការជាប្រក្រតី ប៉ុន្តែក៏សូមឲ្យលោកអ្នកពិនិត្យមើលគម្រោងផែនការ និងដំណើរការអនុវត្តប្រចាំថ្ងៃ ហើយកែប្រែសម្របទៅតាមភាពប្រែប្រួលជាក់ស្តែង។ ភាពលំបាក និងបញ្ហានានាមិនទាន់អាចកំណត់បាននោះទេ ហេតុនេះសូមប្រុងប្រយ័ត្នជានិច្ច។ លើសពីនេះ សំណាងធំដុំមិនទាន់អាចកើតឡើងនោះទេ ដូច្នេះកុំទាន់បណ្តាក់ទុន ផ្លាស់ប្តូរការងារ ឬបង្កើតសកម្មភាពថ្មីណាមួយឡើយ ប៉ុន្តែគួររងចាំឳកាសល្អនៅថ្ងៃបន្ទាប់។ ដោយឡែក គួរចាប់អារម្មណ៍មិត្តរួមការងាររបស់អ្នក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានារបស់អាចដំណើរការទៅបានតាមធម្មតា គ្រាន់តែមិនសូវទទួលបានផលធំតាមបំណងប្រាថ្នា។ ប៉ុន្តែ សូមលោកអ្នកកុំធ្វើឲ្យជីវិតមានភាពស្មុគ្រស្មាញ។ ការងារច្រើននៅពេលព្រឹក គួរតែបែងចែក ជ្រើសរើសការងារសំខាន់ចំបង ឬសុំការប្រឹក្សាជាមួយមិត្តរួមការងារដើម្បីទទួលបានដំបូន្មាន។ ទោះបីយ៉ាងណាក៏ដោយសូមរក្សាសិទ្ធក្នុងការសម្រេចចិត្តចុងក្រោយ។ លោកអ្នកទទួលបានភាពប៉ិនប្រសព្វក្នុងការបង្ហាញគំនិតរបស់អ្នកច្បាស់លាស់។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងការវាយចាយ ឬប្រើប្រាស់លុយកាក់ ពីព្រោះអ្នកអាចជួបនឹងការខាតបង់បន្តិចបន្តួចផង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមកាត់បន្ថយរាល់ទំនាក់ទំនងទាំងឡាយ សូម្បីតែជាមួយថ្នាក់លើ។ ប្រសិនបើអ្នកមិនអាចរក្សាខ្លួនដោយភាពស្ងប់ស្ងៀមបានទេ សូមកុំនិយាយច្រើន ឬនិយាយតែរឿងត្រឹមត្រូវ និងច្បាស់លាស់ប៉ុណ្ណោះ។ ដាច់ខាតមិនត្រូវធ្វើឲ្យទំនាក់ទំនងកាន់តែធ្ងន់ធ្ងរ ចូរជ្រើសរើសភាពអត់ធ្មត់ ដោយសារអ្នកអាចលំបាកជៀសផុតពីការឈ្លោះប្រកែក និងការបង្ហាញមតិប្រកបដោយកលល្បិចណាស់។ យោងទៅលើបញ្ហាទាំងឡាយដែលនឹងអាចកើតឡើងពេលនេះ អ្នកគួរប្រកបការងារទាំងឡាយដោយប្រុងប្រយ័ត្ន និងឈ្លាសវៃ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត ហើយសំណាងក៏អាចនឹងកើតឡើងនៅរវាងពេលល្ងាចនៃចុងបញ្ចប់ការងារ។ ប្រសិនបើអ្នកចំណាយដើមទុនវិញ នោះផលចំណេញកើនឡើងលើសពីការរំពឹងទុក ប៉ុន្តែសូមពិនិត្យតាមដានដៃគូជំនួញរបស់អ្នក ដើម្បីមានលទ្ធភាពយល់ដឹង និងសម្របខ្លួនបានល្អ។ ប៉ុន្តែដាច់ខាតមិនឲ្យមានការសង្ស័យផ្តេសផ្តាស់នោះទេ។  កុំបោះបង់ចោលវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនៃការងារ ហើយគួរសុំយោបល់មិត្តភក្តិក្នុងរង្វង់ការងារ ពីព្រោះពួកគេមានលទ្ធភាពពេញលេញជួយជ្រោមជ្រែងអ្នកបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មីឡើយ ពីព្រោះលទ្ធផលការងារវិជ្ជមានគឺមានកំរិតខ្ពស់ណាស់។ មិនត្រឹមប៉ុណ្ណោះលោកអ្នកមានមនុស្សជាច្រើនចាំជួយយកអាសារ ព្រមទាំងមានភាពស្មោះត្រង់ណាស់។ ដោយឡែក​ ថ្ងៃនេះមានទំនោរខ្លាំងលើកិច្ចការដែលប្រើប្រាស់កំលាំង និងបញ្ហាស្របគ្នាតែម្តង ដូច្នេះរាល់ការងារគ្រប់ទម្រង់ធានាថាទទួលានភាពចម្រើនលូតលាស់។ ក្រៅពីនេះ  សូមរក្សាសម្តីជាមួយមនុស្សផ្ទុយភេទ ដែលនៅក្បែរលោកអ្នកបំផុត ពីព្រោះភាពអាក់អន់កើតឡើងក្បែរខ្លួន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ ​សូមកុំមានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ ក្រៅពីនេះ​ អ្នកមានពេលវេលាច្រើនក្នុងការបំពេញការងារ ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេកទេ សន្សឹមៗនឹងមិនបង្កើតកំហុស។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង ពីព្រោះលោកអ្នកទទួលបានទំនុកចិត្តដ៏មុតមាំ ព្រមទាំងអំណោយផលក្នុងការវិភាគវាយតម្លែហេតុការណ៍ផងដែរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត។ លោកអ្នកដែលបំពេញការងាររាជការ ក៏ដូចជាឯកជនអាចទទួលបានការលើកទឹកចិត្ត ឬពានរង្វាន់ចំពោះលទ្ធភាពការងារដែលអ្នកបានបំពេញនាពេលកន្លងមក។ ចំពោះបញ្ហាថ្ងៃនេះ មិនទាន់អាចកំណត់បានទាំងស្រុងឡើយ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយតាមដានស្ថានការណ៍ និងវាយតម្លៃដោយភាពវៃឆ្លាត។  ក្នុងថ្ងៃនេះភាពឆេវឆាវត្រូវបោះបង់ចោលទាំងស្រុង បើមិនដូច្នេះផលលាភនឹងត្រូវបាត់ប់ទៅដោយងាយ។ ក្រៅពីនេះ លោកអ្នកទទួលបានលទ្ធភាពក្នុងការទំនាក់ទំនង សូម្បីតែជាមួយមនុស្សតានតឹងក្តី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងកិច្ចការងាររបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ អ្នកក៏អាចរំពឹងថាទទួលបានពត៌មានលំអិតដែលកំពងតែរងចាំអស់រយៈពេលយ៉ាងយូរមកហើយផង។ ក្រៅពីនេះ ដើម្បីបានផលកាន់តែប្រសើរ សូមកុំបោះបង់ចោលគម្រោងផែនការឡើយ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះលទ្ធភាពអាចទទួលបានសំណាងទាក់ទងនឹងការអភិវឌ្ឍន៍ការងារនឹងមានភាពប្រាកដប្រជា។ ក្រៅពីនេសូមកុំភ្លេចការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងបង្ហាញផលិតផល ឬការបង្ហាញបទពិសោធន៍ ព្រមទាំងសមត្ថភាពការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតី។ អ្នកអាចមានសំពាធតិចតួច ប៉ុន្តែអ្នកមានលទ្ធភាពដោះស្រាយបាន។ រាសីថ្ងៃនេះផ្តល់នូវអំណោយផលក្នុងការយល់ដឹងពីស្ថានភាព និងការគ្រប់គ្រងភាពអសកម្មនានា។ ក្រៅពីនេះ គួរធ្វើយ៉ាងណាកុំប៉ានស្មាន ឬវាយតម្លៃស្ថានភាពនៅជុំវិញខ្លួនជារឿងធម្មតាឲ្យសោះ។ ភាពរយាល ឬមិនយកចិត្តទុកដាក់ក្នុងការងារអាចនឹងផ្តល់ឳកាសអវិជ្ជមានយ៉ាងធ្ងន់ធ្ងរផងដែរ។ ដោយឡែក ការប្រាស្រ័យទាក់ទងនឹងមនុស្សផងគ្នាឲ្យបានច្រើន ពិសេសមនុស្សក្រោមបង្គាប់អាចធានាបាននូវស្ថេរភាពការងារពេញលេញ។ ប្រការសំខាន់ សូមរកពេលសម្រាក ហើយប្រយ័ត្នការរងរបួស។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងឆ្ពោះទៅរក ស្ថានភាពមួយដែលច្បាស់លាស់ ដូច្នេះការបណ្តាក់ទុន ការផ្លាស់ប្តូរបរិបទការងារជាដំណើរការល្អប្រសើរបំផុត។ គ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខដុមរមនារបស់អ្នកឡើយ។ បើទោះជាអ្នកចង់និយាយស្តី បញ្ចេញយោបល់ ឬសម្រេចចិត្តធំតូចនានាគង់នឹងបានផលល្អ។ ដោយឡែក មនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ ហើយត្រឡប់មកជាមានភាតរភាពនឹងគ្នាវិញ។ ភាពចំាំបាច់ដែលអ្នកគួរធ្វើក្នុងថ្ងៃនេះ គឺរក្សាភាពសប្បុរស ពិសេសជាមួយមនុស្សចាស់។

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែតណាស់។ លាភសំណាង លុយកាក់ និងមុខតំណែងការងារនឹងកើតឡើងក្នុងពេលនេះយ៉ាងប្រាកដណាស់ ចំណែកភាពរីករាយមានបរបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner