រដ្ឋមន្ត្រីក្រសួងសុខាភិបាលអញ្ជើញទៅត្រួតពិនិត្យការងារ ចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ឯកឧត្តសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និត្រួតពិនិត្យ ដំណើរការ ការងារចត្តាឡីស័ក នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងពេលអញ្ជើញត្រួតពិនិត្យប៉ុស្តិ៍ចត្តាឡីស័ក ឯកឧត្តរដ្ឋមន្ត្រី បានកោតសសើរមន្រ្តីចត្តាឡីស័កដែលខិតខំបំពេញកិច្ចការងារប្រចាំការត្រួតពិនិត្យកំដៅ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរឆ្លងកាត់ទាំងអស់ និងបានណែនាំអោយយកចិត្តទុកដាក់ថែរទាំ ម៉ាស៊ីនស្កែនមើលកំដៅ ក៏ដូចជាសម្ភារបរិក្ខារផ្សេងទៀត។

នាឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានទៅពិនិត្យបន្ទប់ថ្មីនៃប៉ុស្តិ៍ចត្តាឡីស័ក ដែលស្ថិតនៅជាប់ផ្នែកបែបបទចូលប្រទេសនៅខាងមុខនៃប៉ុស្តិ៍នគរបាលច្រកកទ្វារអន្តរជាតិប៉ោយប៉ែត៕
ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner