ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះអ្វីៗនឹងដំណើរការល្អប្រសិនបើអ្នកចេះគ្រប់គ្រងភារកិច្ច ដែលបានគ្រោងទុកទាំងអស់។ កុំខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍ គួរផ្តោតការងារឲ្យបានពេញលេញ។ ហោរាសាស្រ្តអាជីពព្យាករណ៍ពីការផ្លាស់ប្តូរមួយចំនួននៅក្នុងសកម្មភាព ដូច្នេះសូមសម្របខ្លួន និងត្រៀមលក្ខណៈឆ្លើយតបឲ្យបានគ្រប់គ្រាន់។ ក្នុងនោះសូមចងចាំ លោកអ្នកតែម្នាក់ជាចលករសំខាន់សម្រាប់ភាពរីកចម្រើនរបស់ការងារថ្ងៃនេះ។ ជាការជាក់ស្តែងលោកអ្នកអាចពឹងអាស្រ័យមនុស្សនៅជុំវិញខ្លួនបាន គ្រាន់តែការសម្រេចចិត្តចុងក្រោយនៅតែជារបស់អ្នក។ លើសពីនេះ សូមឈរលើជំហររបស់ខ្លួនឯង។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រហែលជាលំបាកក្នុងការជ្រើសរើស ឬសម្រេចចិត្តលើកិច្ចការងារទាំងឡាយ ដូច្នេះសូមលោកអ្នកជៀសវាងការរស់នៅក្នុងអតីតកាល ឬផ្តោតការយកចិត្តទុកដាក់ជាមួយកំហុសដែលបានកើតឡើង។ ក្នុងនោះនៅរវាងពេលព្រឹកស្ថានភាពហាក់មានការតានតឹងច្រើន​ ប៉ុន្តែចាប់ពីពេលថ្ងៃទៅ អ្វីៗនឹងប្រែជាប្រសើរឡើងវិញ។ ផ្ទុយទៅវិញ សូមកុំបោះបង់ការធ្វើទំនាក់ទំនង ពីព្រោះវាអាចជួយលោកអ្នកជំនះឧបស័គ្គ។ ក្រៅពីនេះ ជាការល្អប្រសើរណាស់ ដែលលោកអ្នកមានលំនឹងក្នុងខ្លួន ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងការថប់អារម្មណ៍ និងនៅតែអាចបំពេញការងារដែលបានគ្រោងទុក។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងជួបផលលំបាកច្រើន ប្រទាក់ក្រឡាបង្អាក់ការសម្រេចចិត្តដ៏សមហេតុផល។ មនុស្សនៅក្បែរខ្លួន ហាក់មានការព្រងើយកន្តើយមិនសូវជាយកចិត្តទុកដាក់នឹងអ្នកនោះទេ ដូច្នេះការសុំជំនួយមិនអាចទៅរួចដោយរលូននោះទេ។ ទន្ទឹមនឹងនោះ សូមបោះបង់ការប៉ងប្រាថា្នធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ វាពិតជាគ្រប់គ្រាន់ក្នុងការលះបង់ពេលវេលាចំពោះតែបញ្ហាសំខាន់បំផុត និងប្រធានបទដែលត្រូវការការសម្រេចចិត្តភ្លាមៗ។ ក្រៅពីនេះ អ្នកមានចក្ខុវិស័យទូលំទូលាយ ដូច្នេះភាគច្រើនអ្នកអាចគ្រប់គ្រងករណីជាច្រើនបាន។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការរបស់អ្នកចម្រើនលូតលាស់ណាស់ អ្នកអាចសម្រេចចិត្តលើការងារតូចធំនានាបាន។ ប្រសិនជាអាជីវករ នឹងទទួលបានប្រាក់ចំណេញ និងអតិថិជនច្រើន។ ចំពោះការបណ្តាក់ទុនរកស៊ីគឺកាន់តែប្រសើរថែមទៀត។  លោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារ តែមិនអនុញ្ញាតឲ្យប្រើប្រាស់ពេលវេលាខ្ជះខ្ជាយនោះទេ។ លោកអ្នកទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សនៅជុំវិញខ្លួន ប៉ុនតែអ្នកមិនត្រូវរអ៊ូរទាំ ឬព្យាយាមបង្ហាញតម្លៃរបស់ខ្លួនជ្រុលពេកនោះទេ ការគ្រប់គ្រងខ្លួនឯងឲ្យក្នុងកំរិតធម្មតា ជាការប្រសើរបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ការវិនិយោគ ជំហានរបស់អ្នកនឹងដំណើរការទៅដោយត្រឹមត្រូវ ហើយស្ថានភាពសេដ្ឋកិច្ចក៏នឹងកើនឡើងក្នុងកំរិតខ្ពស់ទៀតផង។ អាស្រ័យហេតុនេះ ចូរសម្រេចចិត្តធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា លក្ខខណ្ឌគ្រប់យ៉ាងនឹងបានបំពេញ។ ដោយឡែក លោកអ្នកមិនគួរស្ថិតក្នុងស្ថានភាពដដែលទេ ចូរចាកចេញទៅប្រឈមនឹងមជ្ឈដ្ខានខាងក្រៅដើម្បីចាប់យកឳកាសជាច្រើនក្នុងពេលនេះ។ ពិសេសទៅទៀត សូមចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដែលទាក់ទងនឹងអាជីព ពីព្រោះវានឹងជួយអ្នកបង្កើនកំរិតវិជ្ជាជីវៈ។ ក្រៅពីនោះ កុំស្វែងរកការបញ្ជា្កក់ វាយតម្លៃពីមនុស្សខាងក្រៅ គ្មានប្រយោជន៍ទេ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាសីអាជីពថ្ងៃនេះមិនអាចនាំអ្នកទៅរកភាពជោគជ័យធំដុំតាមការគ្រោងទុកនោះទេ ប៉ុន្តែសន្យាថាអ្នកនឹងទទួលបានជោគជ័យក្នុងអនាគតឆាប់ៗនេះ។ អ្វីៗក្នុងថ្ងៃនេះដំណើរការទៅដោយភាពសុទិដ្ឋិនិយម។ សូមរក្សាវិជ្ជាជីវៈខ្ពស់ និងវិធីសាស្រ្តម៉ត់ចត់ចំពោះអាជីវកម្ម ពីព្រោះនេះការចំណុចសម្គាល់របស់ដៃគូប្រកួតប្រជែងរបស់អ្នក ហើយក៏អាចបង្កើនឳកាសឈ្នះបានផងដែរ។ ដោយឡែក​ អ្នកទទួលបានទំនុចចិត្ត សន្តិសុខផ្លូវចិត្ត និងភាពសប្បុរសណាស់ ដែលចំណុចទាំងនេះ ដឹកនាំអ្នកឆ្ពោះទៅរកភាពចម្រើន ហើយបញ្ជៀសបញ្ហាទាំងឡាយ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកកំពុងជួបភាពរអាក់រអួល ដែលមិនអាចអនុញ្ញាតឲ្យអ្នកទទួលបានភាពជោគជ័យនៅពេលនេះទេ។ ប៉ុន្តែសូមកុំអស់សង្ឃឹម ការបរាជ័យក្នុងអាជីពគឺជាហេតុការបណ្តោះអាសន្ន។​ បើទោះបីជាអ្នកកាន់តែមានទំនោរចង់និយាយបំផ្លើសពីបញ្ហាទាំងនេះក្តី សូមទប់ចិត្ត ជម្រើសនេះមិនល្អប្រសើរសម្រាប់ទំនុកចិត្ត និងអាជីពនោះទេ។ ទន្ទឹមនឹងនេះ កុំចូលរួមការសម្រេចចិត្ត។ ប៉ុន្តែ ក៏កុំព្រួយបារម្ភលើសហេតុការដែលកើតឡើង កុំប្រថុយប្រថាន ប្រសិនបើអ្នកមិនអាចដោះស្រាយបាន សូមស្វែងរកជំនួយពីមនុស្សនៅក្នុងក្រុមការងារ ក៍ដូចជាមនុស្សនៅក្បែរខ្លួន។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចបំពេញភារកិច្ចដែលបានគ្រោងទុកទាំងអស់ ហើយសូមរំពឹងទុកចុះ ពីព្រោះការងារទាំងនោះនឹងហុចផលជាទីគាប់ប្រសើរបំផុត។ ប្រការចាំបាច់ដែលអ្នកអនុវត្តគឺ សូមជឿទុកចិត្តលើវិចារណញ្ញាណរបស់ខ្លួនឯង លោកអ្នកអាចស្តាប់យោបល់អ្នកដទៃបាន ប៉ុន្តែការវាយតម្លៃជាភារកិច្ចរបស់អ្នក។ លោកអ្នកទាន់អាចលែងដៃចោលការងារដែលកំពុងដំណើរការនាពេលនេះទេ ការខិតខំប្រឹងប្រឺងពេញទំហឹងនៅតែត្រូវការជានិច្ច។ ដោយឡែក សូមយកចិត្តទុកដាក់ កត់សម្គាល់ភាពប្រែប្រួលផ្សេងៗក្នុងចំណោមមិត្តរួមការងារ ហើយសូមវាយតម្លៃដោយគំនិតសុទិដ្ឋិនិយម។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការលោកអ្នកនឹងទទួលបានភាពជោគជ័យទាំងអស់។ មនុស្សក្នុងក្រុមការងារ ដៃគូជំនួញ មានទឹកចិត្តល្អប្រសើរ ស្មោះត្រង់ និងអាចជួយជ្រោមជ្រែងការងារអ្នកបាន មិនត្រឹមតែប៉ុណ្ណេះ អ្នកក៏ទទួលបានការកត់សម្គាល់ពីថា្នក់លើផងដែរ។ ថ្ងៃនេះការប្រើប្រាស់លុយកាក់ និងការវិនិយោគទុកនឹងទទួលបានផលកាន់តែល្អប្រសើរ។ ទោះបីជាយ៉ាងណាក៏ដោយ សូមកុំសម្រាកមុនពេលកំណត់ ការយកចិត្តទុកដាក់បំពេញភារកិច្ចគឺមានភាពចាំបាច់។ ហើយប្រសិនបើអ្នកអាចស្វែងរកការរៀនសូត្រ ចែករំលែកបទពិសោធន៍ថ្មីៗ អ្នកអាចសម្របទៅតាមស្ថានភាពប្រែប្រួលបានល្អជាងមុន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចទទួលបានពត៌មានដែលគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងការងារនៅពេលល្ងាច។ សូមអរគុណចំពោះការតស៊ូអត់ធ្មត់ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលៈទេសៈ ពីព្រោះអ្នកនឹងអាចប្រើប្រាស់វាដើម្បីប្រយោជន៍ធំ។ ទន្ទឹមនឹងនេះ អ្នកទទួលបានអំណោយផលនូវភាពប៉ិនប្រសព្វក្នុងការបង្ហាញគំនិតយោបល់បានត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណាក់កាលខ្លះ អ្នកក៏អាចជួបប្រទះការសម្រេចចិត្តដែលលំបាកៗផងដែរ ដូច្នេះគួរចាប់អារម្មណ៍ចំពោះពត៌មាន ពិសេសពីក្នុងចំណោមមនុស្សរួមការងារជាមួយគ្នា។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។​ អ្នកអាចជួយនូវភាពខកចិត្តក្នុងអាជីពការងារតិចតួច ហេតុនេះសូមព្យាយាមសម្រេចចិត្ត និងអនុវត្តការងារជាមួយនឹងគ្រោងផែនការ និងពត៌មានជាក់ស្តែងដែលអ្នកទទួលបាន។ កុំភ្លេចថាការសម្របខ្លួនដែលត្រឹមត្រូវអាចជួយស្តារភាពអវិជ្ជមាននេះស្ទើរទាំងស្រុង។ ការផ្លាស់ប្តូរនានាក្នុងការងារគួរតែផ្អាកសិន ហើយប្រើប្រាស់ពេលនេះអភិវឌ្ឍន៍អ្វីដែលមានចំពោះមុន។ ក្នុងនោះ ក៏សូមប្រយ័ត្នការអាក់អន់ចិត្តជាមួយមិត្តរួមការងារ។ អ្នកគួរដើរចេញពីបញ្ហាឲ្យបានក្នុងកំរិតអតិបរមា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកអាចដំណើរការការងារបច្ចុប្បន្នបានជាធម្មតា។ ប្រសិនបើអ្នកចង់បណ្តាក់ទុន ឬផ្លាស់ប្តូរកន្លែងការងារគឺអាចធ្វើទៅបានដោយមិនមានអ្វីជំទាន់ទេ។ ក្នុងនោះសូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច។ ទំនាក់ទំនងល្អ ទឹកចិត្តសណ្តោសប្រណី និងការចែករំលែកគួរតែអនុវត្ត ដើម្បីបញ្ជៀសឥទ្ធិពលអវិជ្ជមានដែលកំពុងមនាទំនោរមកពីខាងក្រៅ។ ជាការល្អប្រសើរណាស់ក្នុងថ្ងៃនេះ ដែលអ្នកអាចជៀសផុតពីការប្រកួតប្រជែងពីដៃគូរូមការងារ ប៉ុន្តែក៏សូមគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃផងដែរ។ លោកអ្នកក៏មានការពិចារណាបានម៉ត់ចត់ផង ដែលអាចជម្រុញភាពរីកចម្រើនសម្រាប់ថ្ងៃនេះ។  

ចំណាំៈ

ឆ្នាំទាំង៤ ថោះ រោង មមែ វក រាសីឡើងខ្ពស់ត្រដែតណាស់។ កិច្ចការងាររបស់អ្នកនឹងសម្រេចតាមក្តីប្រាថា្ន លុយកាក់ ទ្រព្យសម្បតិ្ត និងសុភមង្គលនឹងកើតឡើងដល់អ្នក។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner