ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីវកម្ម និងភារកិច្ចតូចធំនានារបស់អ្នកដំណើរការទៅដោយរលូន និងមានស្ថេរភាពរឹងមាំ។​ លោកអ្នកកំពុងដើរនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ ហើយអាចនឹងធានាបាននូវការអភិវឌ្ឍន៍ទៅក្នុងអនាគតផង។ អ្នកក៏មានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើទំនាក់ទំនង ចុះកិច្ចសន្យា ឬពិភាក្សាអាជីវកម្មបាន។ លើសពីនេះ ដំណឹងល្អដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរនឹងអាចទទួលបាននៅរវាងពេលព្រឹកនេះតែម្តង។ សូមបន្តការខិតខំប្រឹងប្រែង ហើយគួរជ្រើសរើសការងារណាដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួនជាជាងជ្រើសរើសការងារតាមចិត្តចង់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋឯកជននឹងទទួលបានជោគជ័យ។​ អ្នកអាចដាក់ចេញគម្រោងផែនការដែលបានគ្រោងទុកទាំងអស់ ពីព្រោះក្រៅពីទទួលបានអំណោយផលនៃការចរចា គឺអ្នកមានមនុស្សស្រលាញ់គាំទ្រ ច្រើន។ បើទោះជាយ៉ាងនេះ មានហេតុការណ៍ខ្លះមិននៅមិនទានជ្រះស្រឡះ ដូច្នេះសូមប្រើពេលវេលាខ្លះដោះស្រាយបញ្ហាទាំងនោះឲ្យរួចរាល់។ ប្រសិនបើអ្នកមិនច្បាស់លាស់ក្នុងចិត្ត សូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្ត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់របររកស៊ីរបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ ព្រមទាំងអតិថិជនដែលគួរឲ្យទុកចិត្ត។ ទន្ទឹមនឹងនោះផលលំបាកដែលទាក់ទងអាជីវកម្មទាំងអស់អាចនឹងដោះស្រាយបាននៅពេលនេះ ដូច្នេះសូមពុះពារ ហើយលើកយកបញ្ហាទំាងនោះមកដោះស្រាយ ប្រសិនបើភាពអសកម្មនេះអាចដោះស្រាយបាន គឺអ្នកប្រាកដថានឹងអាចទទួលបានភាពចម្រើនលូតលាស់យ៉ាងត្រចេះត្រចង់។ ដោយឡែក លោកអ្នកអាចទទួលបានអំណោយទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនផង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ក៏ដូចជាចូលរួមការងារជាមួយមិត្តរួមក្រុម។ អ្នកទទួលបានអំណោយផលក្នុងការគិតគូរវិជ្ជមាន និងប្រកបដោយភាពម៉ឹងមាត់ ដូច្នេះសូមបង្ហាញការងារដែលអ្នកបានគ្រោងទុក ឬដាក់ចេញផែនការថ្មីដែលរំពឹងថានឹងអាចរកបានចំណូលបន្ថែម។ ទន្ទឹមនឹងនោះ សូមគ្រប់គ្រងពាក្យសំដី ជៀសវាងមតិរិះគន់។ ដោយឡែក សូមប្រយ័ត្នក្នុងការវាយតម្លៃនានា រួមទាំងមនុស្សដែលនៅក្បែរខ្លួនផងដែរ ដាច់ខាតកុំមានការសង្ស័យដោយគ្មានមូលដ្ឋាន។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។​ លោកអ្នកត្រូវចាប់យកឳកាសដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយភាពខ្ជិលច្រអូស ឬមើលងាយស្ថានការណ៍។ ប្រសិនបើមានលទ្ធភាព កុំបដិសេធការបណ្តាក់ទុន ឬបង្កើតមុខរបរថ្មី ព្រោះរាសីការងារថ្ងៃនេះផ្តល់ជូននៅភាពរីកចម្រើនយូរអង្វែង។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ចំពោះមនុស្សក្នុងក្រុមគ្រួសារ ពិសេសមនុស្សចាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ​ ដូច្នេះប្រសិនជាអាចផ្អាកបានគួរតែផ្អាកការសម្រេចចិត្តក្នុងការចុះហត្ថលេខា ការបោះទុនលើមុខជំនួញសិន។ ដោយឡែកលោកអ្នកប្រកបការងាររដ្ឋឯកហាក់ពិបាកក្នុងការទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ហេតុនេះមិនចាំបាច់ត្រូវចំណាយកំលាំងកាយចិត្តក្នុងការពន្យល់​ បង្ហាញពីលទ្ធផលការងារទៅអ្នកដទៃឡើយ។ លើសពីនេះ សូមប្រយ័ត្នការភ្លេចភ្លាំង ដែលនាំឲ្យកកស្ទះការងារ និងពិបាកក្នុងការដោះស្រាយ។​ ចូររងចាំពេលវេលាល្អនៅថ្ងៃខាងមុខ ហើយបន្តកិច្ចការរបស់អ្នកជាធម្មតា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ពិសេសដៃគូជំនួញ ដូច្នេះអ្នកមានលទ្ធភាពពេញលេញអនុវត្តការងារដែលបានដាក់ចេញ។ បញ្ហាកក់ស្ទះមួយចំនួនមិនកើតឡើងនោះទេ ប្រសិនបើអ្នកចេះគ្រប់ការគិត ឬការវាយតម្លៃផ្តេសផ្តាស់។ សូមកុំមានការសង្ស័យ ឬរុញរាចំពោះហេតុការណ៍ចំពោះមុខ អ្វីៗនឹងមិនធ្ងន់ធ្ងរដូចអ្នកគិតនោះទេ។ ចំពោះការចាប់ផ្តើមកិច្ចការងារថ្មី ឬការបណ្តាក់ទុន គឺអាចធ្វើទៅបាន ដូច្នេះគ្មានអ្វីត្រូវព្រួយទេ។ ក្នុងវេលានេះគួរព្យាយាមចូលកៀកជាមួយថ្នាក់លើ ពីព្រោះការឈ្លាតឆ្ងាយអាចធ្វើឲ្យបាត់បង់ទំនុកចិត្ត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលណាស់ បើទោះបីលោកអ្នកខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ករណីនេះមិនមែនឲ្យអ្នកបាត់បង់ទំនុកចិត្តចំពោះសមត្ថភាព និងការងាររ​បស់ខ្លួននោះទេ គ្រាន់តែភាពជោគជ័យធំដុំមិនទាន់ដល់ពេលនៅឡើយ។ សូមលោកអ្នករស់នៅក្នុងភាពវិជ្ជមានជានិច្ច ហើយគួរឆ្លើយតបដោយការវាយតម្លៃត្រឹមត្រូវ និងមិនយោងទៅលើអារម្មណ៍។ លើសពីនេះ ប្រសិនជាអាច សូមធ្វើការងារជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញតាមក្តីប្រាថ្នាទេ។ ចំពោះលោកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញលើទំនុកចិត្ត និងការងារច្រើនដែលមិនទាន់មានលទ្ធភាពអាចជម្រះ ដោះស្រាយឲ្យបានរួចរាល់។ លើសពីនេះ ការឈ្លោះប្រកែក ការយល់ច្រលំរវាងមនុស្សរួមការងារអាចនឹងកើតឡើងក្នុងកំរិតខ្ពស់ ដូច្នេះសូមកុំបាក់ព័ន្ធនឹងការងារ ឬផលប្រយោជន៍របស់អ្នកដទៃឡើយ។ ការដើរចេញ គឺជាជម្រើសតែមួយដែលអ្នកត្រូវធ្វើក្នុងពេលនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ សូមរងចាំទទួលដំណឹងល្អក្នុងរង្វង់ការងារ ពីព្រោះលោកអ្នកអាចសម្រេចការងារនានាតាមការគ្រោង ឬអាចទទួលបានការតម្លើងប្រាក់ខែផងដែរ។ លាភសំណាងរបស់អ្នកច្រើនតែមកពីឆ្ងាយ និងស្ថិតនៅក្នុងទិសនិរតី ដូច្នេះសូមពិនិត្យវាយតម្លៃលទ្ធភាពផ្សេងៗដែលមកពីទិសនេះ។ ដោយឡែក ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការអនុគ្រោះជាកូនសោរជោគជ័យរបស់អ្នក។ ប្រសិនបើអ្នកបង្កើតជម្លោះ ឬធ្វើឲ្យមានការខកចិត្ត ហេតុការលំបាកនឹងកើតឡើងចំពោះការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកទទួលបានលាភសំណាងណាស់។ មនុស្សទាំងឡាយដែលនៅក្បែរអ្នកមិនអាចគេចចេញពីអ្នកបានទេ ពួកគេជឿទុកចិត្ត អាណិតស្រលាញ់ និងជួយជ្រោមជ្រែងអ្នកដោយភាពស្មោះត្រង់។ ដូច្នេះការដាក់ចេញគម្រោងការងារសំខាន់ៗគួរតែនឹងជាជម្រើសដ៏ប្រសើរក្រៃលែង។ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ឬបំពេញក្តីស្រមៃរបស់ខ្លួន។ លើសពីនេះ ថ្ងៃនេះជាពេលវេលាល្អក្នុងការទិញចលន និងអចលនវត្ថុ ឬប្រារព្វពិធីមង្គលនានា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចបានតាមក្តីបំណងទេ តែសូមកុំបាក់ទឹកចិត្ត ប៉ុន្តែគួរចំណាយពេលបន្តិចវាយតម្លៃផែនការអនុវត្ត។ ក្នុងនោះដែរ សូមព្យាយាមគ្រប់គ្រងពត៌មាន និងអាថកំបាំងនៃវិធីសាស្រ្តការងារ។ ហើយប្រសិនបើអ្នកទទួលបានដំណឹងនានាសូមកុំទាន់មានការភ្ញាក់ផ្អើល គួរវាយតម្លៃឲ្យបានុម៉ត់ចត់សិន ពីព្រោះស្ថានភាពថ្ងៃនេះអាចនាំឲ្យអ្នកត្រូវគេបោកប្រាស់។ ប្រសិនបើអ្នកមានបេសកកម្មផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ប៉ុន្តែប្រសិនបើអ្នករួមដំណើរជាក្រុមនោះមិនជាបញ្ហាទេ។​

ចំណាំ៖

ឆ្នាំទាំង៤ ជូត ខាល រកា ចរ រាសីឡើងខ្ពស់ត្រដែត។  លោកអ្នកនឹងទទួលការការជួយជ្រោមជ្រែង ការផ្តល់ឳកាសល្អៗ និងទទួលបានភាពចម្រើនក្នុងមុខរបរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner