កម្ពុជានឹងប្រារព្ធទិវាសត្វត្មាតអន្តរជាតិ (Video Inside)
កម្ពុជាជារៀងរាល់ឆ្នាំ តែងប្រារព្ធទិវាសត្វត្មាតអន្តរជាតិនាដើមខែកញ្ញា ដើម្បីពង្រឹងការការពារសត្វត្មាត ប្រភេទសត្វជិតផុតពូជខ្លាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។
ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័ននិង អង្គការជាដៃគូ នាវេលាថ្ងៃទី៣កញ្ញា នឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអភិរក្សសត្វត្មាតនិងផលប៉ះពាល់ពីការបំពុលសត្វត្មាត។