ទូកមួយគ្រឿងប៉ះរលកបែកទូកលិចចូលក្នុងសមុទ្រចំណុចឃ្លងឡទឹកត្រី ក្រោមការអន្តរាគមន៍ មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ
កោះរ៉ុង៖ មានករណីទូកមួយគ្រឿង បានប៉ះទៅនឹងរលកបែកទូកលិចចូលក្នុងសមុទ្រនៅចំណុចឃ្លងឡទឹកត្រី នៅក្រុងកោះរ៉ុង វេលាម៉ោងជិត៤ល្ងាចថ្ងៃ០១សីហា២០២០។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាផ្ទាល់ដើម្បីចេញទៅជួយសង្គ្រោះមនុស្សដែលនៅលើទូកនោះ។ ក្រោយទូកនោះលិច មនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ មិនមានអ្នករងគ្រោះដល់ជីវិតនោះទេ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មានមនុស្សនៅលើទូកនេះប្រមាណជាង១០នាក់ មានក្មេង មានចាស់ ដែលបានទៅចូលរួមកម្មវិធីជប់លៀងខួបកំណើតមួយនៅ កោះរ៉ុង។ ប្រតិបត្តិការជួយសង្គ្រោះ រួមមាន កម្លាំងនគរបាលនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងអូប៊រ័ល្បឿនលឿនក្រុមហ៊ុន GTVC របស់លោកឧកញ៉ាទៀ វិចិត្រ និងទូកនេសាទ ស្មគ្រ័ចិត្តមួយចំនួនទៀត ។ បច្ចុប្បន្ន ទូករងគ្រោះនេះបានលិចចូលក្នុងសមុទ្របាត់ហើយ បាត់ហើយ ៕