ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ ដំណើរចាកចេញរបស់អ្នកធានាថានឹងទទួលបានភាពប្រសើរជាងមុន។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់ស្រទាប់។ ហើយប្រសិនបើអ្នកនឹងរៀបពិធីមង្គល ឡើងគេហដ្ឋាន​ ឬទិញរបស់ចូលផ្ទះនឹងល្អប្រសើរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយអនុវត្តកិច្ចការនោះដោយភាពជឿជាក់បំផុត។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ភាពថ្លោះធ្លោយលើទំនុកចិត្តក្នុងថ្ងៃនេះអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចការងាររបស់អ្នកធ្ងន់ធ្ងរ។ ជាពិសេសសូមកុំពាក់ព័ន្ធនឹងមនុស្សឆ្នាំម្សាញ់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរណាស់ អ្វីៗនឹងជួបតែភាពជោគជ័យ ចំណែកឯបញ្ហាធំតូចក៏មិនកើតឡើងឡើយក្នុងពេលនេះ។ លោកអ្នកធានាថាអាចធ្វើអ្វីបានតាមបំណងប្រាថ្នា​គ្រប់ភារកិច្ចការងារទាំងអស់។ ស្របពេលជាមួយគ្នា ចូរប្រើប្រាស់ពេលវេលាដោយការរឹតត្បិតបន្តិច ដោយសារមានភាពរឹងស្ទះខ្លះបង្អាក់ការសម្រេចការងារតាមពេលវេលាដែលបានកំណត់។ ចំណែកការជជែកវែកញែកច្រើនមិនគួរធ្វើឡើយ ពិសេសក៏មិនគួរសម្រាកយូរពេកនោះដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលនៃការធ្វើទំនាក់ទំនង និងបង្កើតភាពជិតស្និទ្ធនឹងមនុស្សនៅក្បែរខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ ឬការចំណាយប្រាក់កាក់ច្រើនពេក។ ទាំងនេះមិនមែនលោកអ្នកមិនអាចធ្វើអ្វីបាននោះទេ ប៉ុន្តែភាពប្រែប្រួល និងបញ្ហាកើតឡើងច្រើន វាតម្រូវឲ្យលោកអ្នកប្រុងប្រយ័ត្នលើសសព្វដង។ បើធ្លោយតែបន្តិចនឹងនាំផលលំបាកច្រើនជាងការរក្សាលំនឹងការងារឲ្យនៅដដែល។ ស្របពេលជាមួយគ្នា សូមយកចិត្តទុកដាក់បំពេញការងារដែលជាកាតព្វកិច្ច ហើយសូមកុំភ័យខ្លាចក្នុងប្រជុំពិភាក្សាជាមួយមិត្តរួមក្រុមដើម្បីទទួលបានបទពិសោធន៍បន្ថែម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច​ នោះអ្វីៗនឹងស្ថិតក្នុងគន្លងងាយស្រួល។ ក្រៅពីនេះ អ្នកគួរយកចិត្តទុកដាក់លើការផ្សព្វផ្សាយទើបជាជម្រើសដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ឬជាមួយថ្នាក់លើមានកំរិតខ្ពស់។ បើយកល្អគួរកុំចូលខ្លួនទៅពាក់ព័ន្ធ ឬប៉ះពាល់រឿងរ៉ាវស្រួចស្រាវនានា ហើយមតិយោបល់គួរតែត្រូវគិតគូរឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងជីវិតឯកជនផងដែរ​ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរក្នុងពេលនេះ។ ដោយឡែក ប្រការចាំបាច់សម្រាប់អនុវត្តក្នុងពេលនេះ គឺហាមផ្តាច់ការជឿទុកចិត្តមនុស្សដោយងាយ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ អាជីពរបស់អ្នកស្ថិតក្នុងសភាពហ្នឹងហ្ន៎ គ្មានផលរំខានធំដូនោះទេ ម្យ៉ាងទៀតអ្វីៗអ្នកអាចដោះស្រាយបាន។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកប្រកបការងាររដ្ឋ និងឯកជន លោកអ្នកអាចជួបនឹងស្ថានភាពយល់ច្រលំតិចតួចជាមួយថ្នាក់លើ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយព្យាយាមបំពេញការងារឲ្យបានល្អ។ ក្នុងវេលានេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពការងារដែលអ្នកកំពុងអនុវត្ត ការផ្លាស់ប្តូរគឺអាចធ្វើទៅបាន។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ពីសុភមង្គលផ្ទាល់ខ្លួន ជាមួយនឹងកិច្ចការងារ ធ្វើយ៉ាងណាកុំឲ្យធ្ងន់ម្ខាងៗ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ​ ហើយក៏អាចមិនល្អដែរ ដូច្នេះសូមអ្នកព្យាយាមយ៉ាងណាយល់ដឹងពីដំណើរការនោះ ហើយសម្របខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះភាពរំភើបភ្ញាក់ផ្អើល មិនគួរធ្វើទេ សូមរក្សាភាពស្ងៀមស្ងាត់ ហើយបន្តការងាររបស់អ្នកជាធម្មតា។​ ដោយឡែកសម្រាប់ការសម្រេចចិត្តធ្វើសកម្មភាព ត្រូវតែពឹងទៅលើពត៌មានលំអិតទើបបាន បើ​មិនដូច្នេះអ្នកអាចនឹងពិបាកប្រឈមនឹងហេតុការណ៍ដែលនឹងកើតឡើង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានានៅក្នុងថ្ងៃនេះមានភាពចម្រើនលូតលាស់ជាធម្មតា ដូច្នេះដើម្បីពន្លឿនការងារ អ្នកគួរព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការធ្វើពាណិជ្ជកម្ម។ បញ្ហារបស់អ្នកក្នុងថ្ងៃនេះ គឺទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដូច្នេះសូមគ្រប់គ្រងការចាយវាយលុយកាក់ធំដុំ ពិសេសរាល់ករណីបំណុលនានានឹងធ្វើឲ្យអ្នកជួបការលំបាកខ្លាំង។ សូមរក្សាស្ថានភាពនេះពេញមួយថ្ងៃ ទើបជាការប្រសើរបំផុត។ ដោយឡែក លោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាដោយងាយស្រួល។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ស្ថិតក្នុងដំណាក់កាលនៅហ្នឹងហ្ន៎ ឬនៅចន្លោះភាពចម្រើនលូតលាស់ និងភាពបរាជ័យ ហេតុដូច្នេះលោកអ្នកមិនត្រូវមានការរុញរាចំពោះរាល់ការងារឡើយ ម្យ៉ាងទៀតលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែម យកចិត្តទុកដាក់លើពត៌មាន និងគម្រោងផែនការ។ ក្នុងពេលនេះសូមរក្សាទំនាក់ទំនងល្អបំផុតជាមួយដៃគូ ពីព្រោះស្ថានភាពការងាររបស់អ្នកកំពុងមានឥទ្ធិពលពីពាក្យចចាមអារាមខាងក្រៅ ដូនេះសូមរក្សាស្ថានការនេះកុំឲ្យប៉ះពាល់ដល់ទំនុកចិត្តដៃគូអាជីវកម្មរបស់អ្នក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មកំពុងមានដំណើរការល្អប្រសើរណាស់ លោកអ្នកមានមនុស្សជាច្រើនចាំគាំទ្រ និងលើកទឹកចិត្ត ដូច្នេះផលលំបាកនានធានាថាអាចនឹងដោះស្រាយបានដោយងាយស្រួល។ ថ្ងៃនេះទិសភោគទ្រព្យរបស់អ្នកគឺទិសឥសាន ដូច្នេះសូមយកចិត្តទុកដាក់ធ្វើយ៉ាងណាចាប់យកឳកាសល្អ ឬសំដៅដំណើរការងាររបស់អ្នកទៅកាន់ទិសនោះ។ ដោយឡែក សូមគិតគូរបន្ថែមពីការស្វែងរកចំណេះជំនាញ និងបទពិសោធន៍ថ្មីៗ ពីព្រោះវាអាចជួយសម្រួលឲ្យអ្នកអាចដើរទាន់ភាពប្រែប្រួលនានា រួមទាំងអាចប្រឈមនឹងយុទ្ធសាស្រ្តដៃគូអាជីវកម្មផងដែរ។

ណាំ៖

ឆ្នាំទាំង៣ ជូត ថោះ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ ភារកិច្ចការងារទាំងឡាយនឹងអាចសម្រេចទៅបានទាំងអស់។ ធនធាន និងសំណាងជាច្រើននឹងកើតឡើងចំពោះអ្នកក្នុងពេលនេះ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner