ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំចូលទៅក្នុងជំនួបដែលមិនចាំបាច់ ដើម្បីបញ្ចៀសការពិភាក្សាផ្តោះផ្តងដែលមិនចាំបាច់ ឬមតិរិះគន់ដែលនាំឲ្យមានបញ្ហា។ ប៉ុន្តែវាក៏មានភាពចាំបាច់ណាស់ដែរ ដែលអ្នកត្រូវចូលរួមសកម្មភាពជាមួយមិត្តរួមកាងាររបស់អ្នក។ ក្នុងពេលនេះបញ្ហាអាចនឹងកើតឡើងតិចតួច ប៉ុន្តែមិនចាំបាច់ផ្តោតការយកចិត្តទុកដាក់ពេកទេ អ្វីៗនឹងអាចសម្របទៅតាមស្ថានភាពដែលមានអំណោយផល។ ក្រៅពីនេះ លោកអ្នកទទួលបាននូវគំនិតប្រាជ្ញាវាងវៃ និងប្រកបដោយគំនិតច្នៃប្រឌិត ដូច្នេះអ្នកអាចដោះស្រាយបញ្ហាបានដោយងាយស្រួល សូម្បីតែបញ្ហាចាស់ៗក៌ដោយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីចុះហត្ថលេខាលើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកការងារទាំងនោះសិន ទើបអ្នកអាចវាយតម្លៃស្ថានភាពសម្រាប់គោលបំណងទៅអនាគតបានល្អ។ សូមលោកអ្នកប្រុងប្រយ័ត្នអំឡុងពេលអនុវត្ត ឬជួសជុលដំណើរការអាជីវកម្ម។ ដោយឡែក ភាគច្រើនអ្នកអាចនឹងជោគជ័យបាន ក៏ប៉ុន្តែសូមកុំទាន់សង្ឃឹមច្រើនពេកនៅពេលនេះ ប៉ុន្តែក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងប្រាកដថាទទួលបានវាដោយប្រាកដ។ ក្នុងពេលនេះក៏គួរចំណាយពេលវេលាដើម្បីរៀបចំគម្រោងការងារសម្រាប់ពេលអនាគត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងាររបស់លោកអ្នកមានដំណើរការល្អជាប្រក្រតី ហើយលោកអ្នកក៏អាចធ្វើសកម្មភាពបំពេញតាមបំណងប្រាថ្នារបស់អ្នកបានដែរ។ លោកអ្នកទទួលបានអំណោយផលសម្រាប់កិច្ចពិភាក្សា និងចរចាលើការងារតូចធំជាមួយមនុស្សគ្រប់ស្រទាប់។ ប៉ុន្តែអ្នកក៏ហាក់នឹងទទួលរងឥទ្ធិពលពីខាងក្រៅច្រើនណាស់ផងដែរ។ អ្នកគួរគួរចំណាយពេលវេលាសម្រាប់ខ្លួនឯងខ្លះ ធ្វើការសម្រាក និងសមាធិ ហើយកុំគិតច្រើនរឿងដែលមិនចាំបាច់ ឬដែលកន្លងទៅហើយនោះ។ ទន្ទឹមនឹងនោះ សូមជឿជាក់ទៅលើសមត្ថភាពវិជ្ជាជីវរបស់ខ្លួន។ ប្រសិនបើអ្នកជួបការលំបាកសូមពិភាក្សាជាមួយមិត្តភក្តិរួមក្រុម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពការងាររបស់អ្នកកំពុងស្ថិតនៅក្នុងដំណាក់កាលនៅទ្រឹងបន្តិច ក្នុងនោះផលលំបាកធំដុំមិនទាន់អាចកំណត់បានថានឹងកើតឡើងនោះទេ។ អាស្រ័យដោយភាពមិនប្រាកដប្រជានេះ សូមលោកអ្នកព្យាយាមរក្សាស្ថានភាពការងារឲ្យនៅដដែល ប្រសើរជាងការផ្លាស់ប្តូរ ឬធ្វើការបណ្តាក់ទុន។ ក្នុងនោះសូមប្រុងប្រយ័ត្នរាល់ការសម្រេចចិត្ត និងចុះកិច្ចព្រមព្រៀងនានា យកល្អគួររក្សាភាពស្ងៀមស្ងាត់។ ដោយឡែក ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកហាក់កំពុងជួបការស្រុតចុះបន្តិច ដូច្នេះសូមកុំចាយវាយផ្តេសផ្តាស។ ផ្ទុយទៅវិញ អ្នកមានលទ្ធភាពយកឈ្នះស្ថានភាពអាក្រក់បាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីព និងរាល់ភារកិច្ចការងារទាំងឡាយនឹងអាចឈានទៅដល់ដំណាក់កាលដ៏ល្អប្រសើរមួយ ឬដែលអាចនឹងទទួលបានភាពជោគជ័យដ៏ត្រចេះត្រចង់។ ក្នុងដំណាក់កាលនេះ គួរចំណាយពេលវេលាខ្លះ ដើម្បីពិនិត្យវាយតម្លៃគម្រោងផែនការវែងឆ្ងាយ ពីព្រោះលោកអ្នកគួរតែមានលទ្ធភាពសម្របទៅនឹងហេតុការថ្មីៗជា​ច្រើនដែលនឹងកើតឡើង ក្នុងនោះកុំភ្លេចការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្កើនសមត្ថភាព ក៏ដូចជាការតុបតែងរូបរាងឲ្យបានល្អស្រស់ស្អាត។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាថា្នក់លើ ដើម្បីមានលទ្ធភាពទទួលបានពត៌មានលំអិត។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ការពិភាក្សាចរចា គួរតែត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុត ពីព្រោះកំហុសអចេតនាដោយសារពាក្យសំដីអាចជះឥទ្ធិពលធ្ងន់ធ្ងរចំពោះកិច្ចការងាររបស់អ្នក។ អ្នកក៏អាចនឹងពិបាកក្នុងការបញ្ចៀសខ្លួនចេញពីបញ្ហាផងដែរ ដូច្នេះប្រសិនបើអ្នកមិនអាចគេចផុតទេ សូមរក្សាភាពស្ងប់ស្ងត់ ឬបញ្ចេញមតិទាំងឡាយដែលឈរទៅលើភាពពិត និងត្រឹមត្រូវប៉ុណ្ណោះ។ ក្រៅពីនេះ សូមចំណាយពេល ហើយរកវិធីសាស្រ្តយ៉ាងណាបំពេញការងារដែលសល់នៅលើតុរបរស់អ្នកឲ្យបានជ្រះស្រឡេះ។ ចំពោះសុខភាព សូមប្រយ័ត្នរោគដែលទាក់ទងដំណើរការមិនប្រក្រតីរបស់ខួរក្បាល។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ហើយប្រសិនបើលោកអ្នកមានបមនឹងផ្តើមការសាងសង់ ការឡើងគេហដ្ឋាន និងរៀបចំពិធីមង្គលនានានឹងបានសេចក្តីសុខក្សេមក្សាន្តណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់បានទេ​ នោះការបាក់ទឹកចិត្តក៏អាចនឹងកើតឡើងផងដែរ​ ហេតុដូច្នេះប្រហែលជាជម្រើសល្អបំផុត អ្នកគួរមានភាពស្ងប់ស្ងាត់ ហើយរក្សាអ្វីៗឲ្យនៅដដែលសិន ហើយចងចាំឳកាសល្អនៅពេលខាងមុខ។ ដោយឡែក បើទោះបីជាភាពចម្រើនលូតលាស់ចំពោះការងារមិនទាន់អាចទទួលបានក្តី លោកអ្នកនៅតែមានលទ្ធភាពក្នុងការពិភាក្សាដើម្បីរកជំនួយ។ សម្រាប់ដំណើរផ្លូវឆ្ងាយ សូមប្រុងប្រយ័ត្នក្នុងកំរិតអតិបរមា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីវកម្ម និងកិច្ចការងាររដ្ឋឯកជនទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច​ នោះអ្វីៗនឹងស្ថិតក្នុងកន្លងងាយស្រួល។ ចំពោះមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកសុទ្ធតែមានទឹកចិត្តល្អ ហើយពេញចិត្តក្នុងការជួយទំនុកបម្រុងអ្នកផងដែរ ដូច្នេះមិនមានអ្វីត្រូវបារម្ភសោះឡើយថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ និងពឹងពាក់ទៅលើគម្រោង នោះនឹងទទួលបានជោគជ័យជាទីពេញចិត្ត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ។ លោកអ្នកអាចសម្រេចចិត្តចាកចេញបាន ពីព្រោះឳកាសការងារនឹងកើតឡើងច្រើន ហើយសុទ្ធតែមានភាពប្រាកដប្រជា និងអាចផ្តល់នូវអនាគតល្អប្រសើរផងដែរ។ ដោយឡែក​លោកអ្នកទទួលបានសមត្ថភាពគ្រប់គ្រង និងការលម្អភាពអវិជ្ជមាននានា។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចជួបសភាពតានតឹងច្រើន ដែលបណ្តាលឲ្យមានការលំបាកក្នុងការសម្រេចលទ្ធដែលអ្នករំពឹង។ ក្នុងនោះភាពអសកម្មច្រើនអាចទាក់ទងនឹងទំនាក់ទំនងនានាក្នុងរវាងមនុស្សនៅក្បែរខ្លួន ហេតុនេះសូមអត់ធ្មត់ ប្រកាន់គោលការណ៍ច្បាស់លាស់ និងមិនត្រូវបង្កើតកំហុសនោះទេ។ បើទោះបីជួបនឹងការផ្លាស់ប្តូរលំបាកយ៉ាងណាក៏មិនគួរបាក់ទឹកចិត្តដែរ​ ពីព្រោះទាំងនេះជាហេតុការបណ្តោះអាសន្នប៉ុណ្ណោះ។ សូមកុំចុះចាញ់ និងកុំអស់សង្ឃឹម អ្នកគួរព្យាយាមធ្វើទំនាក់ទំនងបន្ថែម កែប្រែការតុបតែងខ្លួន និងរៀបចំគម្រោងការងារឡើងវិញ ដោយយោងទៅលើប្រភពពត៌មានដែលអ្នកទទួលបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ដូច្នេះរាល់ការវិនិយោគរបស់អ្នកនឹងអាចទូទាត់បានយ៉ាងលឿន។ កំរិតហិរញ្ញវត្ថុក្នុងពេលនេះ មិនមានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីជាមានភាពអសកម្មតិចតួចអាចកើតឡើងក៏ដោយ។ ក្នុងវេលានេះអ្នកមានពេលវេលាច្រើនសម្រាប់អនុវត្តការងារ​ ប៉ុន្តែក៏សូមប្រើប្រាស់វាដោយយកចិត្តទុកដាក់។ ដោយឡែក ការទំនាក់ទំនងអាចជួបនឹងសភាពស្មុគ្រស្មាញបន្តិច ដូច្នេះព្យាយាមយល់ច្រើនជាការបញ្ចេញមតិ។ ប្រសិនបើអាចគួរតែ ពន្យល់នូវគោលបំណងរបស់អ្នកឲ្យបានច្បាស់ជៀសការការយល់ច្រលំនានា។

ចំណាំ៖

ឆ្នាំទាំង៥ រោង មមី វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពសម្រេចរាល់ភារកិច្ចចការងារ ទទួលបានការទទួលស្គាល់ និងលាភសក្ការៈជាការតបស្នងសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner