ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការចាយវាយ ឬប្រើប្រាស់លុយកកាក់ច្រើននោះទេ។ សូមកំណត់ ការប្រើប្រាស់លុយកាក់ក្នុកំរិតទាបបំផុត។ បើទោះបីជាយ៉ាងនេះក្តីអ្នកនឹងអាចឆ្លងផុតឧបសគ្គទាំងឡាយ ដោយគ្រាន់តែប្រើវិធីសាស្រ្តធម្មតាៗ។ មិនត្រឹមប៉ុណ្ណោះអ្នកអាចបំពេញការងារប្រកបដោយជោគជ័យ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពីព្រោះពេលវេលាទាំងអស់ក្នុងថ្ងៃនេះសុទ្ធតែអាចធានាបាននូវភាពរីកចម្រើន។ ក្នុងនោះ កុំមានការព្រួយបារម្ភព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីសម្រេចក្តីប្រាថ្នា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលចំពោះលោកអ្នកដែលបំពញការងារផ្នេកសារពត៌មាន ទីផ្សារ និងការផ្សព្វផ្សាយ។ ពាក្យសំដីរបស់អ្នកហាក់មានទងន់ ដូច្នេះអ្នកមិនចាំបាច់ត្រវបង្ខំខ្លួនឯងឲ្យជ្រុលពេកនោះទេ គឺអ្វីៗនឹងបានសម្រេចដោយងាយស្រួល។ ហោរាណែនាំកុំឲ្យលោកអ្នកធ្វើការលើសកំលាំង។ សក្តានុពលរបស់អ្នកមានកំរិតខ្ពស់ ប៉ុន្តែអ្នកគួរសន្សំកំលាំងទើបល្អ។ ជាទូទៅអ្នកអាចបំពេញរាល់ក្តីស្រមៃបាន អាចយកឈ្នះផលលំបាកគ្រប់ករណី ប្រសិនបើអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះរឿងនោះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើទំនាក់ទំនងជាមួយថា្នក់លើ និងមិត្តរួមការងាររ។ សូមព្យាយាមចូលរួម ផ្តល់យោបល់ទៅក្នុងកិច្ចពិភាក្សាសម្រាប់គម្រោងផែនការរួម ធ្វើដូច្នេះអ្នកនឹងទទួលបានការទទួលស្គាល់យ៉ាងពេញទំហឹង។ ក្នុងនោះដែរ សូមធ្វើការសម្រេចចិត្តដោយយោងទៅលើពត៌មានពិត និងជៀសវាងការប្រើប្រាស់អារម្មណ៍។ ក្នុងថ្ងៃនេះអ្នកអាចរៀបចំគម្រោងផែនការថ្មី ស្រមើស្រមៃសម្រាប់ការងារទៅថ្ងៃអនាគត។ ក្រៅពីនេះអ្នកអាចយកឈ្នះរាល់ការលំបាក ហើយអាចមានលទ្ធភាពធ្វើឲ្យការងារថ្ងៃនេះស្ថិតក្នុងស្ថានភាពរលូន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ លោកអ្នកមានលទ្ធភាពពេញលេញក្នុងការទទួលបានភាពជោគជ័យគ្រប់ភារកិច្ចដែលកំពុងអនុវត្ត ឬគ្រោងនឹងចាប់ផ្តើមថ្មី។ ប៉ុន្តែសូមលោកអ្នកព្យាយាមទទួលខុសត្រូវលើលការងារទាំងអស់របស់ខ្លួនឲ្យបានល្អ ពិសេសសូមបញ្ចប់ការងារទាំងអស់ដែលនៅលើតុ បើទោះបីជាការងារតូចតាចយ៉ាងណាក្តី កុំទុកបង្ករជាបញ្ហាទៅដល់ថ្ងៃស្អែក។ ទាំងនេះការប្រការសំខាន់សម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជន។ បន្ថែមពីនេះ ​សូមមានភាពអត់ធ្មត់ និងអនុគ្រោះឲ្យបានក្នុងកំរិតអតិបរមា។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យ ចំណែកភោគទ្រព្យកំពុងកើនឡើងក្នុងកំរិតខ្ពស់ណាស់។ ថ្ងៃនេះមានអំណោយផលសម្រាប់ការប្រជុំពិភាក្សាការងារតូចធំទំាងឡាយ សូម្បីតែទំនាក់ទំនងជាមួយដៃគូដែលលំបាកយ៉ាងណាក្តី។ លើសពីនេះអ្នកក៏អាចទទួលការផ្តល់ជូនដ៏រីករាយសម្រាប់ឳកាសអភិវឌ្ឍន៍ការងារ និងលាភសំណាងផ្សេងៗផងដែរ។ ផ្ទុយទៅវិញ សូមប្រយ័ត្នចំពោះការវាយតម្លៃ ពីព្រោះស្ថានភាពខាងក្រៅកំពុងផ្លាស់ប្តូរយ៉ាងលឿន។ ការប្រមូលពត៌មាន និងការវាយតម្លៃសូមធ្វើដោយភាពម៉ត់ចត់ និងកុំលាយឡំជាមួយអារម្មណ៍។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃការផ្លាស់ប្តូរក្នុងរង្វង់ការងារ និងអាជីវកម្មអាចកើតឡើង ដូច្នេះសូមត្រៀមខ្លួនសម្របខ្លួនទៅតាមស្ថានភាពនេះឲ្យបានល្អ។ ក្នុងនោះការចរចា និងកិច្ចពិភាក្សាមិនគួរសម្រេចធ្វើក្នុងពេលនេះទេ ពីព្រោះភាពយល់ច្រលំអាចកើតឡើង ហើយការជឿទុកចិត្តក៏មិនសូវមានដែរ។ ក្រៅពីនេះសូមលោកអ្នកគ្រប់គ្រងអារម្មណ៍ និងមមិនត្រូវធ្វើការសម្រេចិចិត្តលឿនពេកនោះទេ។ លើសពីនេះ ប្រហែលជាមិត្តរួការងាររបស់អ្នកមិនតែងតែចូលចិត្ត ឬស្ថិតនៅខាងលោកអ្នកឡើយ ដូច្នេះសូមកុំជឿជាក់ច្រើនពេក។ ដោយឡែក សូមយកចិត្តទុកដាក់ក្នុងការតុបតែងលម្អខ្លួនប្រាណជាថ្មី។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះសញ្ញាណនៃលាភសំណាង ឋានៈការងារ និងប្រាក់កាសកើនឡើងក្នុងកំរិតខ្ពស់បំផុត។ ប៉ុន្តែសូមកំណត់ការចំណាយលុយកាក់ ក៏ដូចជាការបោះទុនតូចធំ។ សូមព្យាយាមចូលកៀកក្នុងទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសថា្នក់លើតែម្តង ហើយព្យាយាមយ៉ាងណាកុំធ្វើឲ្យមានកំហុស ឬក៏បង្ហាញភាពប្រថុយប្រថានជាដាច់ខាត។ សូមធ្វើយ៉ាងណាថែរក្សាចំណុចខ្លាំងនៃវិធិសាស្រ្ត ឬយុទ្ធសាស្រ្តដែលកំពុងអនុវត្ត។ ដោយឡែកលោកអ្នកទទួលបានលទ្ធភាពពេញលេញក្នុងការគ្រប់គ្រងនិងដោះស្រាយបញ្ហាដោយយ៉ាងស្រួល។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែលទ្ធភាពនឹងជួបកំហុសឆ្គងក៏ហាក់មានច្រើនផងដែរ។ មិនចាំបាច់ធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់មិត្តរួមការងារ ឬដៃគូជំនួញរបស់អ្នកឡើយ។ ធ្វើយ៉ាងណាបំពេញការងារតាមគម្រោង​ និងកាលវិភាគរបស់ខ្លួន។ ចំពោះលាភសំណាងធំដុំមិនទាន់អាចទទួលបានទេក្នុងពេលនេះ ដូច្នេះសូមមានការអត់ធ្មត់ ហើយបន្តការងារទៅទៀត ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលឆាប់ៗ។ ដោយឡែកលោកអ្នកទទួលបានភាពវៀងវៃដើម្បីយល់ដឹងពីស្ថានការណ៍ដែលកំពុងកើតឡើង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានឳកាសជាច្រើន ដើម្បីទទួលបានអំណោយផលក្នុងអាជីវកម្ម និងរាល់កិច្ចការងារទាំងឡាយ។ ប្រការចំបាច់បំផុតសូមដកខ្លួន ចេញឲ្យឆ្ងាយពីរាល់បញ្ហា ហើយរក្សាការរស់នៅដោយភាពស្ងៀមស្ងាត់ និងអនុគ្រោះឲ្យបានច្រើន។ អ្នកក៏អាចធ្វើឲ្យអ្នកគ្រប់គ្រងអាណិតស្រលាញ់ និងគាំទ្រចំពោះការងារដែលអ្នកកំពុងតែអនុវត្តផងដែរ។ ហោរាព្រមានចំពោះការធ្វើការសម្រេចចិត្តដោយឯកឯង ឬដែលមិនប្រកាន់ខ្ជាប់ជាមួយហេតុការណ៍ និងពត៌មានពិត។ ក្រៅពីនេះអ្នកមានលទ្ធភាពយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញគួរឲ្យកត់សម្គាល់ និងសម្រាប់លោកអ្នកដែលប្រកបការងាររដ្ឋឯកជនក៏នឹងអាចសម្រេចផលតាមការខិតខំប្រឹងប្រែងផងដែរ។ ដោយឡែក សូមជៀសវាងការសន្យា ឬការបោះជំហានទៅរកការងារណាមួយប្រសិនបើអ្នកមិនមានភាពច្បាស់លាស់ក្នុងហេតុការណ៍នោះ។ ដោយឡែក សូមចំណាយពេលវេលាបន្ថែមសម្រាប់ការវាយតម្លៃ និងរៀបចំគម្រោងផែនការជាថ្មី។ ក្នុងនោះក៏សូមយកចិត្តទុកដាក់នឹងការងារដែលលោកអ្នកស្គាល់ច្បាស់ ច្រើនជាងការងារដែលនៅក្រៅវិស័យរបស់ខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា ប៉ុន្តែក្នុងវេលាព្រឹកអ្វីៗមិនទាន់អាចកំណត់បានច្បាស់នៅឡើយ ដូច្នេះសូមប្រុងប្រយ័ត្នបន្ថែម ពិសេសទាក់ទងនឹងនឹងការចុះហត្ថលេខា ឬការសម្រេចចិត្តធំដុំ។ ក្នុងនោះសម្រាប់ពេលល្ងាចគឺលោកអ្នកអាចរំពឹងថានឹងទទួលបានផលលាភសម្រាប់ជាការតបស្នងយ៉ាងពេញចិត្ត។ ដោយឡែក សូមកុំមានមន្ទិលសង្ស័យចំពោះលទ្ធភាព និងសមត្ថភាពរបស់ខ្លួនឯង លោកអ្នកអាចដោះស្រាយ ឬធ្វើឲ្យស្ថានភាពលំបាកទាំងនោះកន្លងទៅបានដោយជោគជ័យ ប្រសិនបើអ្នកព្យាយាមយល់ដឹងពីវា។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅជាធម្មតា ហើយបញ្ហាក៏មិន ធំដុំនោះទេ ម្យ៉ាងអ្នកអាចដោះស្រាយបានជាធម្មតា។ ក្នុងនោះសូមយកចិត្តទុកដាក់ចំពោះការងារជាពិសេស ព្យាយាមយល់ដឹងរាល់លក្ខណៈទាំងឡាយ និងត្រូវប្រកាន់ខ្ជាប់នឹងគោលការណ៍ជានិច្ច។ចំពោះលោកអ្នកជាអាជីវករ សូមប្រុងប្រយ័ត្នជាពិសេស​កុំចាយវាយលុយកាក់ច្រើន ពីព្រោះផលលាភហាក់មិនទាន់អាចទទួលបានពេញលេញជាការតបស្នងនោះទេ។ ដោយឡែក ការពិភាក្សាការងារក្នុងក្រុមហាក់មានភាពតានតឹងបន្តិច ប៉ុន្តែសូមប្រើប្រាស់ភាពទន់ភ្លន់របស់អ្នកដើម្បីយកឈ្នះទឹកចិត្តមនុស្សដែលនៅក្បែរខ្លួន។

ចំណាំ៖​

ឆ្នាំទាំង៤ ជូត ឆ្លូវ ថោះ រោង រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង ប្រាក់កាក និងតំណែងការងារនឹងកើតឡើងចំពោះលោកអ្នកក្នុងថ្ងៃនេះ។ ចំណែកសុខ និងសុភមង្គលផ្ទាល់ខ្លួនក៏នឹងកើតឡើងស្របគ្នាផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner