សហរដ្ឋអាមេរិកប្រកាសផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេ (Video Inside)

សហអាមេរិក បានឲ្យដឹងនូវការគ្រោងផ្តល់នូវសម្ភារៈការពារខ្លួន PPE ចំនួន១០ម៉ឺនកំប្លេដល់បុគ្គលិកសុខា ភិបាលការពារជួរមុខរបស់កម្ពុជាចំនួន២ពាន់នាក់។ ការគ្រោងផ្តល់សម្ភារៈ PPE ១០ម៉ឺនកំប្លេនោះបានលើក ឡើងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញាជាមួយក្រសួងសុខាភិបាលកម្ពុជា, អង្គការ UNICEF និង អង្គការWHO តាមប្រព័ន្ធអនឡាញ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សម្ភារៈទាំងនេះ នឹងគ្រោងចែកនៅតាម មណ្ឌលសុខភាពមួយចំនួននាសប្តាហ៍ក្រោយ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy  បានថ្លែងថា គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្ទាល់ដល់ប្រទេសកម្ពុជា ក្នុងការឆ្លើយតប ការប្រយុទ្ធប្រឆាំងជំងឺកូវីដ នូវជំនួយគិតជាទឹកប្រាក់មានជាង ១៥ លានដុល្លារហើយ រាប់ចាប់តាំងពីការផ្ទុះលើក ដំបូងនោះមក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner