ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ប្រគល់ជូនក្រសួងសុខាភិបាល (Video Inside)

សហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation បានផ្តល់ទឹកសម្លាប់មេរោគធម្មជាតិជាច្រើនពាន់លីត្រ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ទី១ ចំណុះ៣០លីត្រចំនួន២ពាន់៤០០កាន, ទី២ ចំណុះ៥០០មីលីលីត្រ ចំនួន១២០កេស និងទី៣ ចំណុះ ១០០ មីលីលីត្រចំនួន១២០កេស ត្រូវបានប្រគល់នៅថ្ងៃទី ១៤កញ្ញានេះ ក្រោមវត្តមានរដ្ឋមន្ត្រីសុខាភិបាលលោក

សាស្រ្តាចារ្យម៉ម ប៊ុនហេង និងអគ្គនាយិកា សហគ្រាស ផលិតបរិក្ខាពេទ្យ Leisure Asia Corporation នៅទីស្តី ក្រសួងសុខាភិបាល។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង ថ្លែងអំណរគុណដល់សហ គ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation  និងបានចាត់ទុកការផ្តល់ទឹកសម្លាប់មេរោគធម្មជាតិនេះ គឺ ជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner