រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាស្នើធនាគារពិភពលោកពិចារណាលក្ខខណ្ឌឥណទានកម្រិតសម្បទានខ្ពស់ (Video Inside)

អនុប្រធានធនាគាពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិចលោកស្រី វីកតូរៀ ខ្វាខ្វា បានសន្យាគាំទ្រ សំណើរបស់កម្ពុជាដែលសុំឲ្យធនាគារពិភពលោកពិចារណាឡើងវិញលើលក្ខខណ្ឌឥណទានដែលមានកម្រិត សម្បទានខ្ពស់ និងស្នើការពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ។

ការសន្យារបស់អនុប្រធានធនាគាពិភពលោកប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិចនេះបានធ្វើឡើងក្នុងជំនួបតាម Video Conference ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ លោកអូន ព័ន្ធមុនីរ័ត្ន ក្នុងឳកាសដែល លោកស្រី វីកតូរៀ ខ្វាខ្វា ត្រៀមនឹងបញ្ចប់អាណត្តិការងារក្នុងប្រទេសកម្ពុជានេះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី១៣កញ្ញា បានប្រាប់មន្ត្រីធនាគារពិភពលោកថា ការពិចារណាឡើងវិញលើលក្ខខណ្ឌឥណ ទានដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជាឲ្យដូចបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងការស្នើការពន្យាពេល​

អនុវត្តលក្ខខណ្ឌឥណទានថ្មីនោះ គឺដើម្បីឲ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ សម្រាប់គាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ចកម្ពុជានៅបានស្នើមន្ត្រីធនាគារពិភពលោក «ជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណងសម្រាប់ហិរញ្ញ ប្បទានគម្រោងអភិវឌ្ឍន៍និគាំពារសង្គមដូចជាគម្រោងអប់រំ, អភិវឌ្ឍន៍ជំនាញនិងសុខាភិបាលជាដើម ដែលកំពុង មានតម្រូវការកាន់តែច្រើនជាពិសេសក្នុងបរិការណ៍ក្រោយជម្ងឺកូវីដ១៩»។

អនុប្រធានធនាគាពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិច បានថ្លែងថាលោកស្រី គាំទ្រទាំងស្រុង ចំពោះសំណើររបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចកម្ពុជា និងបញ្ជាក់ថាលោកស្រីនឹងពាំនាំសេចក្តីស្នើនោះដើម្បីយក ទៅពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភពលោក។

លោកស្រីនៅថ្លែងផ្តាំផ្ញើរបន្តទៅអនុប្រធានធនា គារពិភពលោកថ្មី លោកស្រី ម៉ានូអេឡា ហ្វែ័ររ៉ូ  ដែលនឹងចូលជំនួសថ្មី  ត្រូវរកមធ្យោបាយ ឲ្យកម្ពុជាមានលទ្ធ ភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner