ខេត្តកំពង់ចាមបើកដំណើរការសាលារៀនថ្ងៃ២០កញ្ញា (Video Inside)

ខេត្តកំពង់ចាម បានប្រកាសបើកដំណើរការសាលារៀនឡើងវិញ ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២១ នេះតទៅ ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុង សេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី១៤ កញ្ញា ២០២១នេះ ដែលបានអនុញ្ញាតបើកឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និង ពុទ្ធិកសិក្សា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។ 

ក្នុងសេចក្តីជូនដំណឹងដដែលនោះផងទៀត បានឲ្យដឹងទៀតថា សំរាប់ការដំណើរសិក្សាឡើងវិញនេះ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រ តិបត្តិស្តង់ដា(SOP)  ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាម ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner