ខេត្តប៉ៃលិនបើកសាលារៀនថ្ងៃទី១៥កញ្ញា (Video Inside)

ខេត្តប៉ៃលិនបានប្រកាសបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥កញ្ញាស្អែកនេះហើយ។ អភិបាល ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានថ្លែងអំពាវនាវលោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ និងមើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន ដោយធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩។

លោកជំទាវអភិបាលខេត្ត បានអំពាវនាវការអនុវត្តតាម វិធានការ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺ លាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំគ្នានោះ ឡើយ ។

ខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន៥៧ កន្លែង, គ្រឹះស្ថានអប់រំឯកជន មានចំនួន១២ កន្លែង ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner