៨ខែប្រមូលពន្ធបានជិត២ពាន់លានដុល្លារ (Video Inside)

អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងថាគេបានប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួនជិត២ពាន់លាន ដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ចំណូលពន្ធសម្រាប់ថវិកាជាតិដែល ប្រមូលបាន១ពាន់៩០៩លានដុល្លារអាមេរិក គឺថយចុះ៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធ ក្នុងខែសីហា ឆ្នាំ ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរដោយប្រមូលបានចំនួន ១៩២លានដុល្លារអាមេរិក ដែលចំនួននេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ដែលជាធម្មតាខែសីហា ត្រូវគេ ចាត់ទុកជាខែដែលប្រមូលចំណូលពន្ធបានកម្រិតទាប៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner