រកឃើញគ្រាប់បែកទម្លាក់អាមេរិក MK82 នៅខេត្តកណ្តាល (Video Inside)
គ្រាប់បែកទម្លាក់ប្រភេទ MK82 ត្រូវបានគេប្រទះឃើញមួយគ្រាប់នៅក្នុងខេត្តកណ្តាល។ គ្រាប់បែកទម្លាក់ MK82 ទម្ងន់២៣០គីឡូ ផលិតដោយសហរដ្ឋអាមេរិក ត្រូវគេរកឃើញកប់ក្នុងរណ្តៅជម្រៅ៥ម៉ែត្រកាលពីថ្ងៃទី១៣ កញ្ញា នៅឃុំព្រៃលាស់ នៃស្រុកពញាឮ។ សំណល់ជាតិផ្ទុះសេសសល់ពីសង្គ្រាម ជារឿយៗតែបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស។
សេចក្តីរាយការណ៍របស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១នេះ មនុស្សយ៉ាងហោចចំនួន៣២នាក់បានរងគ្រោះ ដោយសារសំណល់ជាតិផ្ទុះនានាក្នុងប្រទេសកម្ពុជានេះ។
កម្ពុជារវាងពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បានរំដោះផ្ទៃដីគ្រាប់មីននិងគ្រាបមិនទាន់ផ្ទុះទំហំ ៤២១គីឡូម៉ែត្រក្រ ឡាស្មើនឹង៦៦ភាគរយ, រកឃើញនិងកំ ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន៤ម៉ឺន៩ពាន់២៥៦គ្រាប់, មីនប្រឆាំង រថក្រោះចំនួន៩៥៦គ្រាប់, និងសំណល់ ជាតិផ្ទុះពីសង្គ្រាមចំនួន២២ម៉ឺន១ពាន់៣៧២គ្រាប់ និងការអនុវត្តផែនការ នោះរំដោះផ្ទៃដីនោះ បានជួយដល់ពលរដ្ឋប្រមាណ ២លាននាក់៕