ខេត្តព្រៃវែង ឆ្លងកូវីដ៤២នាក់ និងស្លាប់២នាក់ដោយគ្រោះថ្នាក់សង្គម (Video Inside)

ខេត្តព្រៃវែងនៅថ្ងៃនេះ បានរាយការណ៍នៅថ្ងៃនេះ ជុំវិញមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤២នាក់ និងការស្លាប់ មនស្ស២នាក់ដោយគ្រោះថ្នាក់សង្គម។

យោងតាមរបាយការណ៍ខេត្តព្រៃវែងនោះ មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ពាន់ ១៩៥នាក់និងមានអ្នកស្លាប់ចំនួន ១២២នាក់ ។ របាយការណ៍ខេត្តថ្ងៃនេះ នៅបានបញ្ជាក់ជុំវិញមនុស្ស ស្លាប់២នាក់ ដែលគេចាត់ទុកថាជាករណីបាត់បង់ជីវិតដោយសារករណីសន្តិសុខសង្គម។

អ្នកស្លាប់ទាំង២នាក់ នោះរួមមានគ្រោះថ្នាក់បុកគ្នា រវាងគោយន្តកន្ត្រៃ និងម៉ូតូ នៅក្នុងស្រុកពោធិ៍រៀង, និងករណីស្លាប់ម្នាក់ទៀតគឺជា ករណីបុរសអាយុ៥៤ឆ្នាំម្នាក់ចងក ដែលកើតឡើងក្នុងស្រុកពោធិ៍រៀងផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner