ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះផងដែរ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៦ នាក់។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ, បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង៧នាក់, ស្រុកទឹកផុស៤នាក់, ស្រុក រលាប្អៀរ ម្នាក់  និងពលដរដ្ឋដែលជាអ្នកដំណើរមកពីខេត្ដកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់គឺជា បុរស អាយុ៧២ ឆ្នាំ នៃក្រុងកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី១៤ កញ្ញានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១២៣នាក់ , អ្នកជាសះ ស្បើយឡើងវិញ មានចំនួន ២ពាន់ ៦៨៤នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៩៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner