បាក់ច្រាំងទន្លេនៅស្រុកកំពង់លែងដោយសារមេឃធ្លាក់ភ្លៀងខ្លាំង (Video Inside)

ក្នុងខេត្តកំពង់ឆ្នាំងដដែលនោះផងដែរ ច្រាំងទន្លេមួយកន្លែងស្ថិតមុខអធិការដ្ឋាននគរបាលស្រុកកំពង់លែងបាន បាក់ក្នុងពេលមេឃកំពុងភ្លៀង។ មិនមានសេចក្តីរាយការណ៍ជុំវិញមនុស្សរងគ្រោះថ្នាក់នោះទេ។

ច្រាំងទន្លេនោះ គឺជាច្រាំងដែលកំពង់សាងសង់ទើប សម្រេចបានប្រមាណ៧០ភាគរយ ប៉ុន្តែក្រោយហេតុការណ៍មេឃធ្លាក់ភ្លៀង វេលាអាធ្រាត្រម៉ោងប្រមាណ១កន្លះ ឈានចូលថ្ងៃទី១៤កញ្ញានោះ ច្រាំងទន្លេនោះ បានបាក់ស្រុតចុះតែម្តង។

ហេតុការបាត់ស្រុតនោះបាន ស្ថិតក្នុង ភូមិកំពង់បឹង, ឃុំកំពង់ហៅ  នៃស្រុកកំពង់លែង។ សំណង់បេតុង ដែល ទប់ដីច្រាំងទន្លេសួនច្បារ ត្រូវគេឃើញ បានបាក់ទាំងផ្ទាំងៗធ្លាក់ចុះមកខាងក្រោម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner