បុរសម្នាក់ធ្លាក់ពីលើចុងត្នោតស្លាប់ (Video Inside)

បុរសឡើងត្នោតម្នាក់ក្នុងខេត្តពោធិ៍សាត់ បានធ្លាក់ស្លាប់ពីលើចុងត្នោតក្នុងហេតុការណ៍មួយដែលកើតឡើងនៅ ថ្ងៃទី១៤កញ្ញានេះ។ ហេតុការណ៍បានកើតឡើង នៅក្នុងភូមិជាន់លែង, ឃុំមានជ័យ នៃស្រុកសណ្ដាន់ក្នុងពេល ដែលបុរសអាយុ៤៩ឆ្នាំឈ្មោះ ស្រី​ ឆាំ បានជាន់បាក់ឫស្សីស្នួរដែលឆ្លងពីដើមត្នោតមួយទៅត្នោតមួយទៀត។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ឫស្សីស្នួរដែលសម្រាប់ឆ្លងចុះឡើងនោះ បានពុកនិងក្នុងពេលដើរជាន់ ឆ្លងពីដើមត្នោតមួយទៅត្នោតមួយ បានបាក់ធ្លាក់មកក្រោម បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner