ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អ​ជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមព្យាយាមកុំឲ្យខកខានរកប្រាក់ចំណេញ។ ប្រសិនបើអ្នកមានគម្រោងបង្កើតមុខរបរថ្មី និងនឹងទទួលបានភាពរីកចម្រើនណាស់ ពីព្រោះលោកអ្នកមិនត្រឹមតែទទួលបានអំណោយផលក្នុងការគ្រប់គ្រងទេ ប៉ុន្តែអាចទាក់ទាញចិត្តមនុស្សនៅជុំវិញខ្លួនបានដោយវិជ្ជមានបំផុត។ ប្រសិនបើអ្នកធ្វើសកម្មភាពយ៉ាងអង់អាច ព្រមទាំងម៉ឺងម៉ាត់អ្នកនឹងទទួលបានជោគជ័យក្នុងរយៈពេលខ្លី ដោយឡែកការទុកចិត្តត្រូវតែមានកំរិត។ ក្នុងពេលនេះធ្វើយ៉ាងណាព្យាយាមធ្វើកិច្ចការឲ្យចប់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារររបស់អ្នកមានដំណើរទៅដោយភាពប្រសើរណាស់។ ទន្ទឹមនឹងនោះសូមបន្ថែមការធ្វើទំនាក់ទំនងផ្នែកការទូត ជាមួយមនុស្សនៅជុំវិញខ្លួន​ ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកមិនអាចប្រើប្រាស់អារម្មណ៍ទាំងអស់ចំពោះការងារបានទេ បើទោះបីជាក្នុងកាលៈទេសៈខ្លះអ្នកត្រឹមត្រូវក្តី។ សូមចេះបត់បែនទៅតាមស្ថានភាព ហើយរងចាំពេលវេលាសមស្រប។​ ផ្ទុយទៅវិញ លោកអ្នកអាចទទួលបានដំណឹងនៃការប្រែប្រួលស្ថានភាពការងារ ដូច្នេះសូមត្រៀមខ្លួនបន្ថែម។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកមិនគួរមានភាពភ័យខ្លាចចំពោះហេតុការលំបាកដែលអាចនឹងកើតឡើងនោះទេ។ ទោះបីជាហេតុការនោះធំយ៉ាងណាក៏ដោយក៏មិនអាចមិនរំខានអ្នកបានដែរ ពីព្រោះលោកអ្នកមានមនុស្សចាំជួបគាំទ្រ និងយកអាសារច្រើនណាស់។ រាល់កិច្ចការងារដែលអ្នកកំពុងអនុវត្ត ឬមានគម្រោង ចូរបន្ត និងដាក់ចេញ ពីព្រោះលោកអ្នកនឹងធានាបាននូវភាពជោគជ័យធំ។ អ្វីដែលអ្នកគួរចងចាំ និងសូមព្យាយាមធ្វើឲ្យបានពេលនេះ គឺរក្សាចិត្តឲ្យត្រជាក់ ហើយពិនិត្យតាមដានស្ថានការណ៍ និងសម្របខ្លួនទៅតាមស្ថានការនោះ។ 

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការនានារបស់អ្នកមានដំណើរទៅដោយរលូនណាស់។ លោកអ្នកមានមនុស្សជាច្រើនគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំង ដូច្នេះអ្នកអាចប្រើប្រាស់ពេលវេលាថ្ងៃនេះទាញយកផលពីការធ្វើទំនាក់ទំនង។ សូមលោកអ្នកកុំមានក្តីបារម្ភ ពីព្រោះអ្នកមានលទ្ធភាពធ្វើទំនាក់ទំនងជាមួយគូប្រជែងផងដែរ។ ត្រូវចងចាំថា ត្រូវរក្សាការសំងាត់នៃចំពោះវិធីសាស្ត្រអនុវត្តការងារឲ្យបាន។ ដោយឡែក សូមកុំមានការភ្ញាក់ផ្អើលចំពោះរឿងរ៉ាវអ្វីៗដែលកើតឡើង រក្សាហេតុការណ៍ឲ្យស្ងប់ស្ងាត់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅដោយភាពជោគជ័យយ៉ាងធំ។ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីបានគ្រប់យ៉ាង រួមទាំងការប្រាព្វកម្មវិធីសំខាន់ផងដែរ។ ទន្ទឹមនឹងនោះសូមប្រកាន់ខ្ជាប់គម្រោងផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពជានិច្ច ដើម្បីអាចគ្រប់គ្រងស្ថានការណ៍បានទាន់វេលា។ ចំពោះការងារដែលអ្នកមានក្នុងដៃ ត្រូវបង្ហាញវាចេញដោយភាពជឿជាក់បំផុត ហើយមិនគួរពន្យាទុកចាំថ្ងៃក្រោយនោះទេ ពីព្រោះពេលវេលាថ្ងៃនេះសមស្របខ្លាំងណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះអ្នកទំនងជាប្រឈមមុខនឹងការបោកប្រាស់ពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំផែកការឲ្យបានច្បាស់លាស់ ដើម្បីបញ្ជៀសស្ថានភាពមិនច្បាស់លាស់ដែលនឹងអាចមានលទ្ធភាពកើតឡើង។ ក្រៅពីនេះ សូមលោកអ្នកវាយតម្លៃស្ថានភាពងាយស្រួលពេក ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយចំណាយពេលវេលាបន្ថែមធ្វើការងារដែលមានក្នុងដៃ។ ទន្ទឹមនឹងនេះសូមគ្រប់គ្រងអារម្មណ៍ និងការសម្រេចចិត្តពឹងផ្អែកពត៌មានជាក់លាក់។  ប៉ុន្តែលោកអ្នកនៅតែមានឳកាសក្នុងការធ្វើទំនាក់ទំនង គ្រាន់តែត្រូវប្រុងប្រយ័ត្នក្នុងការជឿជាក់ច្រើនបន្តិចប៉ុណ្ណោះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់ការងារទាំងឡាយរបស់អ្នកនឹងទទួលបានលទ្ធផលដ៏ល្អប្រសើរណាស់។ ប៉ុន្តែសូមធ្វើយ៉ាងណា ដំណើរការឲ្យស្ថិតនៅលើគន្លងផ្លូវដែលអ្នកបានគ្រោងទុក នោះអ្នកនឹងទទួលបានភាពជោគជ័យដ៏ខ្លាំង។ ចំពោះការផ្លាស់ប្តូរការងារគួរផ្អាកសិន ពីព្រោះលោកអ្នកអាចជួបប្រទះបញ្ហា ឬមិនបានទទួលជោគជ័យធំដុំនោះទេ ហើយភាពអស្ថេរភាពអាចនឹងរំខានចិត្តរបស់អ្នកផងដែរ។ សូមលោកអ្នកធ្វើទំនាក់ទំនងល្អ ព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួលបានការទំនុកបម្រុង។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះសូមព្យាយាមរកពេលវេលាដើម្បីទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើអ្នកអាចធ្វើបាននោះ នឹងអាចឈានដល់ការយល់ដឹងលើបញ្ហាជាច្រើន ហើយស្ថានភាពលំបាកនានាក៏នឹងទៅជាងាយស្រួលវិញ។ ក្នុងនោះត្រូវចេះគួរសម គ្មានការបញ្ចេញមតិរិះគន និងបញ្ចេញអារម្មណ៍ដែលមិនចាំបាច់។ លោកអ្នកអាចជួបប្រទះនឹងភាពខកបំណងទៅលើលទ្ធផលការងារតិចតួច ប៉ុន្តែស្ថានភាពនេះមិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។ ដោយឡែក ក្នុងពេលនេះភាគច្រើនអ្នកនឹងអាចមានលទ្ធភាពយល់ដឹងពីបញ្ហា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យ និងប្រយោជន៍ដ៏ប្រសើរសម្រាប់អាជីវកម្ម និងកិច្ចការងារផ្សេងៗ។ សូមលោកអ្នកបង្កើតផែនការសកម្មភាព និងប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់ ពីព្រោះការងារគ្មានគម្រោងនឹងធ្វើឲ្យអ្នកជួបប្រទះបញ្ហា។ ថ្ងៃនេះបញ្ហាតូចតាចដែលអាចកើតឡើង គឹទាក់ទងនឹងអារម្មណ៍របស់អ្នក ពីព្រោះលោកអ្នកហាក់មានភាពឆេវឆាវបន្តិច។ ហេតុនេះសូមរក្សាចិត្ត និងពាក្យសំដី។ សូមធ្វើការអភិវឌ្ឍន៍អាជីពរបស់អ្នកដោយស្វែងរកការរៀនសូត្របន្ថែម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ឆ្លើយតបនឹងស្ថានភាពផ្សេងៗ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម ដូច្នេះសូមកុំខកខានឳកាសរកប្រាក់ចំណេញ។ សូមព្យាយាមធ្វើការងារឲ្យអស់ពីកំលាំងកាយចិត្ត នោះលោកអ្នកនឹងទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។ សូមយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុឲ្យបានល្អ ហើយគួរសន្សំសំចៃទើបជាការប្រសើរ ក្នុងនោះដែរ កុំពាក់នឹងការខ្ចីបុលពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អនោះទេ។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដូច្នេះសូមប្រើប្រាស់ពេលនេះដើម្បីទាញយកផល ហើយក៏កុំគិតច្រើនពេកអី។ 

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាសីថ្ងៃនេះហាក់បញ្ជាក់ពីភាពស្មុគ្រស្មាញ ប្រទាក់ក្រឡាលើកិច្ចការនានា។ ការងាររបស់លោកអ្នកអាចជាប់គាំងដោយងាយស្រួល ប៉ុន្តែប្រសិនបើអ្នកមានភាពរហ័សរហួនគ្រប់គ្រងស្ថានការណ៍ និងកែប្រែវិធីសាស្រ្តការងារ និងជំនួញ នោះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាបានយ៉ាងច្រើន។ ទោះបីថ្ងៃនេះភាពជោគជ័យធំដុំមិនស្ថិតក្នុងគន្លងផ្លូវរបស់អ្នកក្តី ក្នុងអនាគតដ៏ខ្លីអាជីពការងាររបស់នឹងទទួលបានផ្លែផ្កាជាទីមោទន។ សកម្មភាពដែលអំណោយផលបំផុតសម្រាប់លោកអ្នកក្នុងពេលនេះ គឺលទ្ធភាពក្នុងការវាយតម្លៃ និងការទាញសេចក្តីសន្និដ្ឋានបានយ៉ាងត្រឹមត្រូវ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចសម្រេចបានលទ្ធផលជាទីគាប់ចិត្តសម្រាប់មុខជំនួញ ក៏ដូចជាកិច្ចការដែលអ្នកកំពុងធ្វើផងដែរ។ ភាពចាំបាច់បំផុតក្នុងពេលនេះ គឺសូមរក្សាឲ្យបានភាពសំងាត់នៃការងាររបស់អ្នក លោកអ្នកមិនគួរចែករំលែកផែនការសកម្មភាពទៅដល់មនុស្សដែលនៅជុំវិញខ្លួនអ្នកឲ្យបានដឹងឡើយ ពីព្រោះស្ថានភាពនានាអាចជួបនឹងការប្រែប្រួលដែលមិននឹកស្មានដល់។ ម្យ៉ាងទៀត សូមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកឲ្យស្ថិតនៅក្នុងដែនដែលអាចគ្រប់គ្រងបាន។

ចំណាំ៖

អស្ចារ្យណាស់ ឆ្នាំទាំង៥ ខាល រោង មមែ ​វក រកា រាសិឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងកិច្ចការងារទាំងឡាយ។​ ក្រៅពីនេះ ភាពសុខដុមរម្យនានឹងកើតឡើងសម្រាប់ជីវិតផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner