រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៩ពាន់៨នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន៩ពាន់ ៨នាក់។

យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៥ខែកញ្ញានេះ បានកើនដល់១១លាន៤សែន៨ម៉ឺន៩ពាន់៦៦១នាក់ហើយ, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន៧សែន៦ម៉ឺន៣ពាន់១៥៧នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី ១៨ឆ្នាំឡើង មានចំនួន៩លាន៧សែន៧ម៉ឺន៣ពាន់៩៦០នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ ឆ្នាំ មានចំនួន ១លាន៧សែន១ម៉ឺន៥ពាន់៧០១នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី១៥ កញ្ញាឆ្នាំ២០២១ បានចំនួន ៧សែន៩ម៉ឺន១១១នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ ៧១,៨១% ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner