រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ៦៥៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ នៅតែស្ថិតក្នុងខ្ទង់ជាង៦០០ករណីជាដដែល។ នេះ ជាថ្ងៃទី៦ហើយ ដែលតួលេខឆ្លងកូវីដ១៩ បានស្ទុះឡើងមកវិញក្នុងកម្រិតជាង៦០០ករណីក្នុងខែកញ្ញានេះ។

ការ ឆ្លងថ្មីចំនួន៦៥៣ករណីនៅថ្ងៃនេះ បានថយចុះចំនួន៤ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ ផងដែរ រួមមាន៥២៣ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១៣០ករណី គឺជាការឆ្លងនាំមកពីក្រៅប្រទេស។

បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង១៩ករណី, រីឯតួលេខឆ្លងមកពីក្រៅ ប្រទេសបានថយចុះ២៣ករណី។

ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០៦ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៨ម៉ឺន ៤ពាន់១២៧ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន១០ម៉ឺន១ពាន់៤៤៣ករណី, ការស្លាប់ស រុបកើនចំនួន២ពាន់៦៧នាក់ និងការព្យាបាលជាសះស្បើយសរុបមានចំនួន៩ម៉ឺន ៥ពាន់ ៣៦៧នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner