ក្រសួងសុខាភិបាលព្រមានចាត់វិធានការណ៍ផ្លូវច្បាប់ លើការផ្សាយ «ឱសថបុរាណ សញ្ញាប្រាសាទព្រះវិហារ» (Video Inside)

ក្រសួងសុខាភិបាល បានព្រមាននៅថ្ងៃនេះជុំវិញការចាត់វិធានការច្បាប់លើគណនី Facebook មួយឈ្មោះ «ឱសថបុរាណ សញ្ញាប្រាសាទព្រះវិហារ» ដែលបានផ្សព្វផ្សាយការលក់ឱសថបុរាណថ្នាំស្មៅប្រម៉ាត់មនុស្ស ដែលគ្មានលេខ បញ្ជីការ និងគ្មានច្បាប់អនុញ្ញាត។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ គឺតម្រូវឱ្យ ការធ្វើចរាចរឱសថឬចរាចផលិតផលបំប៉នសុខភាព ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាល ជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជីកា ពីក្រសួងសុខាភិបាល, ប៉ុន្តែកន្លង មកនេះ ការផ្សព្វផ្សាយមួយចំនួនត្រូវគេឃើញថាបានធ្វើឡើងដោយមិនមានច្បាប់អនុញ្ញាតឡើយ។

ការផ្សាយ បំប៉ោងនូវគុណភាពឧសថខ្លះ ត្រូវគេរិះគន់ថាជាការផ្សាយខុសពីការពិតនិងអាចនាំឲ្យពលរដ្ឋភ័ន្តច្រឡំទិញ ប្រើប្រាស់បង្កគ្រោះថ្នាក់ដល់សុខភាព។

នៅជាមួយនឹងការព្រមានចាត់វិធានការផ្លូវច្បាប់ដល់គណនីលក់«ឱសថបុរាណសញ្ញាប្រាសាទព្រះវិហារ»នោះ  ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការប្រើប្រាស់ផលិតផលបំប៉នសុខភាព ដែល គ្មានលេខទិដ្ឋាការ ឬបញ្ជីកាពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនោះគ្មានប្រភពច្បាស់លាស់ ដែល មិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner