ខេត្តព្រៃវែង ឆ្លងថ្មី៥៦នាក់ និងស្លាប់១នាក់ដោយគ្រោះថ្នាក់សង្គម (Video Inside)

ខេត្តព្រៃវែងនៅថ្ងៃនេះ បានរាយការណ៍ជុំវិញមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៦នាក់ និងករណី មនុស្សម្នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់សង្គម។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ការឆ្លងកូវីដ១៩ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងព្រៃវែង ៧នាក់, ស្រុកកញ្ជ្រៀច ១១នាក់, ស្រុកមេសាង ២នាក់, ស្រុកពាមជរ ៥នាក់, ស្រុកពាមរក៍ ៣នាក់, ស្រុកពារាំង ម្នាក់, ស្រុកព្រះស្តេច ៨នាក់, ស្រុកស្វាយអន្ទរ ១៧នាក់ និងនៅ ស្រុកពោធិ៍រៀងចំនួន ២នាក់ ។ ខេត្តព្រៃវែងគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ ចំនួន ៦ពាន់ ២៥១ នាក់ និង មានអ្នកស្លាប់ចំនួន ១២២នាក់ ។

របាយការណ៍ខេត្តនៅថ្ងៃនេះផងដែរ នៅបានបញ្ជាក់ជុំវិញមនុស្ស ស្លាប់ម្នាក់ ដែលគេចាត់ទុកថាជាករណី បាត់ បង់ជីវិតដោយសារករណីសន្តិសុខសង្គម។ ការស្លាប់មនុស្សម្នាក់នោះ គឺក្នុងហេតុការណ៍ឡានបុកជាមួយនឹងអ្នក ដំណើរថ្មើរជើង នៅចំនុចភូមិព្រៃជ្រាំង, ឃុំពានរោង នៃស្រុកស្វាយអន្ទរ។ ស្រ្តីដែលបានបាត់បង់ជីវិតនោះឈ្មោះ ជួប សារិន អាយុ ៥៦ឆ្នាំ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner