ខេត្តកំពង់ឆ្នាំង កម្ទេចឧបករណ៍នេសាទខុសច្បាប់ (Video Inside)

ឧបករណ៍នេសាទខុសច្បាប់ច្រើនពាន់ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងធ្វើការរឹបអូសក្នុងការបង្ក្រាប ច្រើនកន្លែងនៅថ្ងៃទី១៥កញ្ញានេះ។ ការបង្រ្កាបនៅថ្ងៃពុធនេះ បានធ្វើឡើងនៅចំណុចបឹងប្រា, បឹងបករាម និង បឹងនគរទ្វីប ដែលស្ថិតក្នុងភូមិពាមឆ្កោក, ឃុំពាមឆ្កោក នៃស្រុកជលគីរី។ ឧបករណ៍ ដែលបានបង្ក្រាបនិងកម្ទេច

ចោលនៅថ្ងៃនេះរូមមានរបាំងស្បៃមុង៣៥កន្លែងប្រវែង២ពាន់ម៉ែត្រ, លូស្បៃមុងចំនួន៣៥គ្រឿង, បង្គោល៩៥០ ដើម, របាំងសាច់អ៊ួនក្រឡាញឹកប្រវែង៣០០ម៉ែត្រ និងលបលូ៨គ្រឿង។ មន្ត្រីជំនាញ បានថ្លែងថា ឧបករណ៍ នេសាទទាំងនោះ សុទ្ធតែជាឧបករណ៍នេសាទខុសច្បាប់ ដែលអាចបំផ្លាញសូម្បីតែពងត្រី ដែលនោះហើយ គឺ ជាដើមចម ធ្វើឲ្យផុតពូជត្រីធម្មជាតិនៅក្នុងទន្លេ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner