ខេត្តព្រះសីហនុ ឆ្លងថ្មី៣៨នាក់ (Video Inside)

រោងចក្រផលិតស្រាបៀរអង្គរមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ត្រូវបានបិទបណ្តោះអាសន្នរយៈពេល១៤ ថ្ងៃ ការរកឃើញ ឆ្លងរាលដាលជំងឺកូវីដ-១៩។

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ ការផ្អាកជាបណ្តោះ អាសន្ន នូវដំណើរការមួយផ្នែកនៃរោងចក្រផលិតស្រាបៀរអង្គរនេះ គឺស្ថិតក្នុងទីតាំងនៅសង្កាត់លេខ១ នៃក្រុងព្រះសីហនុ និងការយកកន្លែងនោះ ដាក់ជាមណ្ឌលចត្តាឡីស័កថែមទៀត។

ខេត្តព្រះសីហនុ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៨នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន២៤នាក់បើធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅ ថ្ងៃនេះ,​ បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុងស្រុកព្រៃនប់១៥នាក់,ក្រុងកោះរ៉ុងម្នាក់, ស្រុកកំពង់សីលា ១៥នាក់ ,ស្រុកស្ទឹងហាវ ៣នាក់ និងក្រុងព្រះសីហនុ ៤នាក់ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner