ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា

អត្ថបទដោយ៖
AMS OneMinute

ចិនបានបញ្ចប់សមយុទ្ធយោធាពហុប្រទេសលើបេសកកម្មររក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិលើកដំបូងកាលពីថ្ងៃទី១៥ កញ្ញា ដោយមានការចូលរួមពីសំណាក់កងទ័ពមកពីប្រទេសម៉ុងហ្គោល ប៉ាគីស្ថាន និងប្រទេសថៃជាដើម។ សមយុទ្ធយោធានេះមានឈ្មោះថា “សមយុទ្ធនៃជោគវាសនារួមឆ្នាំ២០២១”។

ការហាត់សមនេះមានការចូលរួមពីទាហានសរុបចំនួន ១ពាន់នាក់ ហើយមានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៦-១៥ កញ្ញា និងធ្វើឡើងនៅមូលដ្ឋានកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងស្រុក Queshan ខេត្ត Henan ភាគកណ្ដាលប្រទេសចិន។

នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការរំលឹកខួប ៥០ឆ្នាំនៃការទទួលបានអាសនៈអ.ស.ប របស់សាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៧១ ក្រោយពីអាសនៈនេះត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលតៃវ៉ាន់អស់ជិត ៣០ឆ្នាំ ។

អ្នកជំនាញយោធាចិនលោក Wei Dongxu យល់ថាការធ្វើសមយុទ្ធនេះបានបង្ហាញពីទំនួលខុសត្រូវ និងសមត្ថភាពរបស់ចិន ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គិតចាប់ពីឆ្នាំ១៩៩០មក ចិនបញ្ជូនកងទ័ព ៥ម៉ឺននាក់ឱ្យចូលរួមក្នុងប្រតិបត្តិការកងទ័ពមួកខៀវ ចំនួន ២៥បេសកកម្មជុំវិញពិភពលោក។

ប្រភព៖ CNA

ads banner