ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែម

អត្ថបទដោយ៖
AMS OneMinute

ប៉ូលីសការពារអគារកាពីតូលអាមេរិក បានស្នើសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយកងកម្លាំងសន្ដិសុខជាតិបន្ថែមក្នុងករណីដែលមានការជួបជុំធ្វើកុបកម្មដោយក្រុមគាំទ្រលោក Trump។

ការស្នើសុំនេះកើតឡើងប៉ុន្មានម៉ោងមុនពេលដែលគម្រោងនៃការសាងសង់របងជុំវិញអគារកាពីតូល ត្រូវបានប្រកាសថានឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។

ការប្រមូលផ្តុំដែលហៅថា “Justice for J6” ដែលរៀបចំឡើងដោយអតីតបុគ្គលិកសម្រាប់យុទ្ធនាការឃោសនារបស់អតីតប្រធានាធិបតី Donald Trump នេះត្រូវបានគេរំពឹងថា អាចទាក់ទាញអ្នកចូលរួមជាង ៧០០នាក់នៅខាងក្រៅអគារកាពីតូលរបស់អាមេរិក។

ប្រភព៖ CNBC

ads banner