ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យអាចនឹងកើតឡើង ហើយក៏អាចបង្ករអស្ថេរភាពដល់អាជីពយ៉ាងខ្លាំងដែរ។ សូមប្រកាន់គំនិតសុទិដ្ឋិនិយម ហើយរស់នៅដោយការប្រុងប្រយ័ត្នខ្ពស់ ការនិយាយចរចារឿងមិនប្រយោជន៍ គួរកុំចំណាយពេល។​ ក្នុងអនាគតដ៏ខ្លីនេះ លោកអ្នកអាចនឹងទទួលបានផលតាមបំណងប្រាថ្នាគ្រប់យ៉ាង ដូច្នេះគ្មានអ្វីត្រូវស្មុគ្រស្មាញនោះទេ។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នកនឹងអាចដោះស្រាយបានដោយងាយស្រួល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនឹងអាចសម្រេចផលជាទីគាប់ចិត្ត។ លាភសំណាងក្នុងថ្ងៃនេះឡើងខ្ពស់ណាស់ ដូច្នេះសូមព្យាយាមគ្រប់គ្រងស្ថានការនានា ហើយឆ្លើយតបដោយសុទិដ្ឋិនិយម។ ចំពោះរឿងរ៉ាងផ្សេងៗដែលកើតឡើង ហើយមិនទាក់ទងការងារ គឺមិនគួរយកចិត្តទុកដាក់ កុំចំណាយពេលឥតប្រយោជន៍។ ថ្ងៃនេះអារម្មណ៍លោកអ្នកអាចប្រែប្រួល ឬរសាប់រសល់បន្តិច ដូច្នេះកុំធ្វើអ្វីដែលខ្លួនមិនច្បាស់ ឬសុំការពិភាក្សាទើបមានសុវត្ថិភាព។ ដោយឡែក រឿងអវិជ្ជមានកុំទៅខ្វល់ខ្វាយឡើយ សូមជឿទុកចិត្តលើខ្លួនឯង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើទំនាក់ទំនងសោះឡើយ ពិសេសជាមួយថ្នាក់លើ។ ចំពោះការពិភាក្សាទាក់ទងអាជីវកម្ម និងការងារ ពិសេសទាក់ទងនឹងប្រាក់ឈ្នួលគឺមិនអាចទៅរួចទាំងស្រុង។ លោកអ្នកអាចកែប្រែស្ថានភាបានខ្លះ ប្រសិនបើអ្នកមិនឆេវឆាវ ឬបញ្ចេញមតិបែបរឹងទទឹង ឬគំរោះគំរើយចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសក្នុងរង្វង់ការងារ។ ក្នុងនោះដែរ មិត្តរួមការងាររបស់អ្នក ប្រហែលជាមិនជឿទុកចិត្ត ឬស្តាប់ការចែករំលែករបស់អ្នកឡើយ ប៉ុន្តែទោះបីវាតានតឹងយ៉ាងនេះក្តី សូមដោះស្រាយដោយសន្តិវិធី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងសេចក្តីប៉ងប្រាថ្នារបស់អ្នកនឹងទទួលបានជោគជ័យ និងការដោះស្រាយបញ្ហាក៏មានភាពងាយស្រួលផងដែរ។ ថ្ងៃនេះជាពេលអំណោយផលខ្លាំងសម្រាប់អ្នកប្រកបអាជីវកម្ម ពីព្រោះកំរិតលុយកាក់ដែលទទួលបានមានកំរិតខ្ពស់ណាស់។ ប្រសិនបើអ្នកមានលទ្ធភាពបោះទុននោះនឹងទទួលបានផលចំណេញយ៉ាងច្រើន។ ប៉ុន្តែក្នុងនោះសូមប្រយ័ត្នកំហុសដែលនឹងអាចកើតមានទាក់ទងនឹងឯកសារ ជាមួយដៃគូពាណិជ្ជកម្ម។ 

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំបោះបង់ផែនការរបស់អ្នកក្នុងការស្វែងរកការងារថ្មី ឬផ្លាស់ប្តូរវិសាលភាណនៃសកម្មភាព។ ថ្ងៃនេះលោកអ្នកអាចប្រឈមនឹងបញ្ហាតិចតួច ប៉ុន្តែប្រសិនបើអ្នកដោះស្រាយបញ្ហានេះដោយភាពម៉ត់ចត់ និងទំនួលខុសត្រូវ នោះភាពជោគជ័យនឹងទទួលបានយ៉ាងងាយស្រួល។ សូមលោកអ្នកកុំរស់នៅដោយភាពអវិជ្ជមានដាច់ខាត បើអាចធ្វើបាន អ្នកនឹងទទួលបានសំណាងជាប្រាកដ។ ដោយឡែក​សូមព្យាយាមរក្សាសន្តិភាពផ្លូវចិត្ត កុំយកចិត្តទុកដាក់លើចំណុចអវិជ្ជមាន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរខ្លាំងណាស់ ហើយលោកអ្នករំពឹងថានឹងទទួលបានភាពជោគជ័យធំ ឬដែលនឹងទទួលផលចំណេញទ្វេរគុណនៅល្ងាចនេះ។ ទន្ទឹមនឹងនេះ លោកអ្នកអាចទទួលដំណឹងនៃការផ្លាស់ប្តូរការងារដែលមិនរំពឹងទុក ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភទេ ពីព្រោះការផ្លាស់បប្តូរនោះនឹងទទួលបានទិន្នផលល្អប្រសើរណាស់។ ហេតុដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញគំនិតរបស់ខ្លួន ឬដាក់ចេញនូវគម្រោងផែនការដែលអ្នកបានរៀបចំ ពីព្រោះអ្នកនឹងមិនជួបប្រទះបញ្ហាអ្វីឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ កុំខ្លាចក្នុងការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែត្រូវយកចិត្តទុកដាក់ ហើយធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ រាសីថ្ងៃនេះ សូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម។ បញ្ហាការិយាល័យតូចតាចមិនបង្កាការគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នកទេ។ ក្រៅពីនេះ អ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាក ប្រសិនបើអ្នកទុកចិត្តលើអារម្មណ៍ខាងក្នុងរបស់អ្នក។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។ រក្សាភាពស្ងៀមស្ងាត់ ហើយរំពឹងមើលស្ថានការណ៍។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ លើសពីនេះបញ្ហាតូចតាចជាច្រើនកំពុងតែធ្វើឲ្យអ្នកខ្វល់ខ្វាយ និងពិបាករកផ្លូវដោះស្រាយ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់ ដូច្នេះសូមពឹងពាក់ ឬសុំយោបល់មនុស្សដែលអ្នកទុកចិត្តដើម្បីបញ្ជៀសស្ថានភាពយ៉ាប់យឺនដែលអាចនឹងកើតឡើងក្នុងពេលនេះ។ ក្រៅពីនេះសូមចងចាំថា គួរធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។ សកម្មភាពក្នុងពេលនេះក៏អាចជួបនឹងភាពប្រែប្រួលដែលមិននឹកស្មានដល់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរមានដំណើរការល្អជាប្រក្រតី។ រាសីថ្ងៃនេះហាមប្រាមមិនឲ្យធ្វើការហួសកំរិត។ សក្តានុពលនៃថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែសូមសន្សំកម្លាំងរបស់អ្នក។ ដូច្នេះកុំបង្កើតសកម្មភាពច្រើន ឬធំដុំ ប្រសិនបើអ្នកមានអារម្មណ៍អស់កំលាំង។ ចំពោះហិរញ្ញវត្ថុ សូមគិតគូរឲ្យបានម៉ត់ចត់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អបញ្ចេញលុយកាក់នោះទេ។ ក្រៅពីនេះ សូមព្យាយាមរក្សាសន្តិភាពផ្លូវចិត្ត កុំយកចិត្តរឿងឥតប្រយោជន៍ច្រើន ធ្វើយ៉ាងនេះលោកអ្នកនឹងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានទ្រព្យសំណាងហូរចូលជាច្រើន​ពីមនុស្សជាទីស្រលាញ់។ សម្រាប់អ្នកប្រកបរបររកស៊ី សូមកុំខ្លាចក្នុងការចាប់យកឳកាសថ្មី ព្រោះសញ្ញាណសេដ្ឋកិច្ចរបស់អ្នកឡើងខ្ពស់យ៉ាងខ្លាំង។ ជម្លោះគ្មានប្រយោជន៍អ្វីបន្តិចសោះ ដូច្នេះសូមដើរចេញ ឬអត់ធ្មត់ជាដាច់ខាត។  សម្រាប់ពិធីមង្គល ឬការសម្រេចចិត្តសង់គេហដ្ឋាន ឬកល្អពេញមួយថ្ងៃតែម្តង​។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការគិតវែងឆ្ងាយ និងវិជ្ជមាន ដូច្នេះអ្វីៗនឹងទទួលបានលទ្ធផល្អណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះផ្តល់ឲ្យអ្នកនូវលទ្ធភាពសម្រេចការងារដោយជោគជ័យ។ ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន ពីព្រោះភាពជោគជ័យនេះហាក់ស្ថិតក្នុងទីតាំងដែលមិនមានភាពប្រាកដប្រជាក្នុងរយៈពេលវែងនោះទេ។ ដូច្នេះសូមលោកអ្នកកែប្រែវិធីសាស្រ្តប្រតិបត្តិការ។ លើសពីនេះសូមមានការអត់ធ្មត់ និងកុំនិយាយច្រើនឥតប្រយោជន៍។ ដោយឡែក ប្រសិនបើអ្នកកែប្រែស្ថានភាពរូបរាងកាយរបស់អ្នក ដោយរៀបចំខ្លួនឲ្យបានស្រស់ស្អាតនោះលោកអ្នកអាចនឹងទទួលបានទំនុកចិត្តបន្ថែមក្នុងការដោះស្រាយបញ្ហា និងធ្វើទំនាក់ទំនង។

សំគាល់៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ ម្សាញ់ មមី  ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមាស ប្រាក់ តំណែងការងារ និងភាពរីករាយទាំងឡាយនឹងជារបស់អ្នក ដូច្នេះសូមរីករាយទទួលអំណរក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner