រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៦ពាន់ ៥៣៦នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន៦ពាន់ ៥៣៦នាក់។
យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ បានកើនដល់១១លាន៥សែន៦ពាន់១៩៧នាក់ហើយ, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន៨សែន៩ម៉ឺន៤៤៩នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី ១៨ឆ្នាំ ឡើង មានចំនួន៩លាន៧សែន៨ម៉ឺន៧ពាន់៥២៤នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ ឆ្នាំ មានចំនួន ១លាន៧សែន១ម៉ឺន៨ពាន់៦៧៣នាក់។
ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២១ បានចំនួន ៧សែន៩ម៉ឺន៩ពាន់៩០៨នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ ៧១,៩១% ហើយ៕