ឯកឧត្តម នេត សាវឿន ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសសម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក »

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារអបអរសាទរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចតេជោ ទទួលបាន «មេដាយមាសសន្តិភាពពិភពលោក » ពីមហាសន្និបាត នៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសារលិខិតអបអរសាទរបានបញ្ជាក់ខ្លឹមសារថា ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ !
តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងនូវការគោរពកោតសរសើរ និងសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដូងចិត្តជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកមដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្ដេចតេជោ បានទទួលនូវ «មេដាយមាសសន្តិភាពពិភពលោក » ពីមហាសន្និបាត នៃក្ដីសង្ឃឹមលើក ទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

ការទទួលមេដាយសន្តិភាពពិភពលោកនាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីស្នាដៃដឹកនាំប្រទេសប្រកបដោយទេពកោសល្យ ដែលកើតចេញពីការលះបង់នូវកម្លាំងកាយចិត្ត គំនិតប្រជ្ញា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីប្តូរយកសន្តិភាព ការបង្រួបបង្រួមជាតិ បញ្ចាប់នូវសង្រ្គាមរ៉ាំរ៉ៃ ដែលជាសំណល់នៃអតីតកាលតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសេចក្តីសុខ សន្តិភាព និងស្ថិរភាពយ៉ាងពិតប្រាដក រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេកបច្ចុប្បន្ន។

មេដាយសន្តិភាពនេះ មិនត្រឹមតែជាសក្ខីភាពឆ្លុះបញ្ចាំងអំពីមហាកិត្តិយសប្រកដោយកិត្យានុភាពជាតិដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ គែថែមទាំងបានបង្ហាញឲ្យឃើញនូវមោទនភាពរបស់ប្រជាជាតិខ្មែរ ដែលមានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណ និងជាស្ថាបនិកសន្តិភាពដ៏គំរូធ្វើឲ្យមជ្ឈដ្ឋានជាតិ អន្តរជាតិគរពស្រឡាញ់ និងការជឿជាក់ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយបញ្ហាស្ថិរភាពសន្តិសុខ និងការប្រឈមនានាទាំងក្នុងតំបន់ និងសកលលោក ពិសេសការចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ដោះស្រាយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងញុំាញីដល់សុខុមាលភាពប្រជាជនទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយ។

តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner