សម្តេចតេជោ បានលើកឡើងពីការចូលស្ដាប់ប្រជុំ Zoom របស់ក្រុមប្រឆាំង ដែលនេះ មិនមែនជាលើកទី១ នោះទេ គឺសម្តេចបានចូលស្តាប់ប្រហែល ២០ដងហើយ

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានឆ្លៀតយកឱកាសថ្លែងរឿងដែលនិយាយថា មកចាប់ ហ៊ុន សែន មាន អ្នកជាប់គុកមិនតិចទេ។ សម្តេច បានបញ្ជាក់ថា សម្តេចមិនមែនចូលស្តាប់ចូល Zoom របស់ក្រុមប្រឆាំង លើកទី១នោះទេ គឺសម្តេចបានចូលស្តាប់ ប្រហែល២០ដងហើយ ដោយមនុស្សរបស់សម្តេច បានថត ឃ្លីបទុកជាង៥០ផងដែរ។ ការប្រជុំរបស់ពួកប្រឆាំង នៅ កន្លែងណា ក៏មានមនុស្សរបស់សម្តេច បញ្ជូន link និងកូដ មកឱ្យសម្តេចដែរ ហើយការចូល Zoom នេះ មិនមែនជាការ រំលោភសិទ្ធិឯកជននោះទេ ប៉ុន្តែពួកអ្នកឯក កំពុងតែពិភាក្សាអំពីការពង្រឹងកងកម្លាំង ដែលជាអំពើក្បត់ជាតិ ។

សម្តេចតេជោបញ្ជាក់ថា ការចូលរបស់សម្តេច គឺមាន link និងលេខកូដត្រូវត្រឹម មិនមែនជាការ Hack នោះទេ។ សម្តេច ក៏បានចោទសួរទៅក្រុមប្រឆាំងថា តើចង់ឱ្យសម្តេចបញ្ចេញវីដេអូប្រជុំរបស់អ្នកឯងដែលនិយាយអំពីការរៀបចំកងកម្លាំង ឬយ៉ាងណា? ហើយវត្តមានរបស់សម្តេច នៅក្នុងកិច្ចប្រជុំតាម Zoom របស់ក្រុមប្រឆាំងដែលដឹកនាំដោយ លោក ឡុង រី គឺជាការបង្ហាញប្រាប់ក្រុមនេះថា សម្តេច នៅរស់ទេ មិនមែនស្លាប់ដូចការបំភ្លៃរបស់ពួកគេទេ ។

ជាមួយគ្នាននេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអ្នកនយោបាយម្នាក់ ដែលសំដៅទៅលោក សម រង្ស៉ី ឱ្យស្បថ ចំពោះការដើរបំភ្លៃថា សម្តេចរៀបចំធ្វើច្បាប់ ដើម្បីលើកលែងទោសដល់ អតីតនាយក រដ្ឋមន្រ្តី ប្រធានសភា និងប្រធាន ព្រឹទ្ធសភា ពេលឈប់កាន់តំណែង, សម្តេច ប្រកាសថា រឿងធ្វើ ច្បាប់នេះ គឺរដ្ឋាភិបាលអាចធ្វើបាន ប៉ុន្តែមិនចាំបាច់ទេ, ដោយសម្តេចបានចោទសួរថា តើអ្នកឯងចង់ សាកឫចំពោះការធ្វើច្បាប់ផ្តល់អភ័យឯកសិទ្ធិនេះ?

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា សន្លឹកឆ្នោតដែលគណបក្សប្រជាជនកម្ពុជា បាត់បង់ នៅទីក្រុងមួយ ចំនួន កាលពីឆ្នាំ២០១៣ មិនមែនជាសន្លឹកឆ្នោត ស្រលាញ់អ្នកឯងទេ តែជាសន្លឹកឆ្នោត ដែលខឹងសម្បារនឹងគណបក្ស ប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា កាន់ តំណែងជានាយករដ្ឋមន្រ្តីមិនមានពេលកំណត់ នៅពេលនេះ មិនមានការផ្ទេរអំណាចនោះទេ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner