កីឡាករបាល់ឱប George North បន្តកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយក្លឹប Ospreys

បើតាមការចុះផ្សាយរបស់ Sky Sport នៅថ្ងៃទី១៧ ខែកញ្ញានេះ បានអោយដឹងថា កីឡាករបាល់ឱបវ័យ ២៩ឆ្នាំ George North បានជាសះស្បើយពីរបួសជង្គង់ បន្ទាប់ពីខកខានសម្រាប់ជួយក្រុមតោអង់គ្លេស និងអៀរឡង់ នៅប្រទេសអាហ្វ្រិកខាងត្បូង ។

George North បានយល់ព្រមលើការបន្តកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយសហព័ន្ធបាល់ឱប Wales និង នៅក្លឹប Ospreys រហូតដល់ឆ្នាំ២០២៣ ។


George North បានក្លាយជាកីឡាករបាល់ឱបក្មេងជាងគេ បានចូលរួមការប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែដោយសារបញ្ហារបួសជង្គង់ ធ្វើអោយរូបគេខកខាន ជួយក្រុមតោអង់គ្លេស និងអៀរឡង់ ប្រកួត កាលពីពេលថ្មីៗនេះ នៅអាហ្វ្រិកខាងត្បូង ។
គួររំលឹកថា អតីតកីឡាករបាល់ឱបក្លឹប Scarlets និង Northampton វ័យ២៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាលើកដំបូង នៅខែសីហា ឆ្នាំ២០១៨ ២៧ប្រកួត ដោយស៊ុតបញ្ចូលទីបាន១២គ្រាប់ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner