សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ប្រគល់ម៉ាស់ចំនួន១ម៉ឺនបន្ទះជូនដល់រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី​

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានរៀបចំកម្មវិធីប្រគល់ម៉ាស់ចំនួន១០០០០បន្ទះជូនដល់រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី ដើម្បីចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបជូនដល់អង្គពិធីថា ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនតែងបានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបណ្តាសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមចំណែកចែករំលែកនូវធនធានសម្ភារៈ និងធនធានពុទ្ធិដើម្បីលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាជនកម្ពុជា ហើយថ្ងៃនេះ សមាគមទាំងពីរបានរួមសហការគ្នាក្នុងការបរិច្ចាគនូវម៉ាស់ចំនួន១០០០០បន្ទះ ជូនដល់រដ្ឋបាលក្រុងបានលុង។

លោក ទុយ ស៊ីនណា តំណាងក្រុមការងារចុះជួយក្រុងបានលុង បានថ្លែងអំណរគុណដល់សមាគមទាំងពីរដែលបានចូលរួមវិភាគទានដ៏មានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការជាក់ស្តែងរបស់ប្រជាជន ជាពិសេសគឺការចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ហើយលោកបន្តលើកទឹកចិត្តដល់សមាគមទាំងពីរក្នុងការចូលរួមចំណែកជួយដល់កិច្ចអភិវឌ្ឍជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner