អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង

អត្ថបទដោយ៖
AMS OneMinute

អូស្ត្រាលីបានការពារការសម្រេចចិត្តលុបចោលការបញ្ជាទិញនាវាមុជទឹកក្នុងតម្លៃរាប់ពាន់លានដុល្លារពីបារាំង ហើយជ្រើសរើសជម្រើសពីអាមេរិក និងអង់គ្លេសវិញ ដោយនិយាយថាខ្លួនបានផ្ដល់ដំណឹងជូនក្រុងប៉ារីសជាមុនរួចទៅហើយ។

ការសម្រេចចិត្តរបស់អូស្ត្រាលីបានធ្វើឱ្យបារាំងខឹងសម្បារ ដែលអ្នកវិភាគមួយចំនួនគិតថាបញ្ហានេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងនេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បាននិយាយថា៖ “ខ្ញុំមិនសោកស្ដាយចំពោះការសម្រេចចិត្ត ដើម្បីផលប្រយោជន៍ជាតិអូស្ត្រាលីជាចម្បងទេ”។

យ៉ាងណាមិញ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើការទំនាក់ទំនងតាមទូរសព្ទទៅកាន់ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីទាមទារការបំភ្លឺអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ជាពិសេសសំណងសម្រាប់ភាគីបារាំង។

ប្រភព៖ Reuters

ads banner