អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ

អត្ថបទដោយ៖
AMS OneMinute

អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្ដង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច។

ជាការគួរឱ្យកត់សម្គាល់ បើទោះជាកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០។

ads banner