អាមេរិកកំពុងធ្វើប្រតិបត្តិការបញ្ជូនជនចំណាកស្រុកហៃទី 🇭🇹 ជាង ១២ ០០០នាក់ដែលបានបោះជំរុំនៅក្រោមស្ពានមួយនៅទីក្រុង Del Rio នៃរដ្ឋ Texas ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ

អត្ថបទដោយ៖
AMS OneMinute

អាមេរិកកំពុងធ្វើប្រតិបត្តិការបញ្ជូនជនចំណាកស្រុកហៃទី 🇭🇹 ជាង ១២ ០០០នាក់ដែលបានបោះជំរុំនៅក្រោមស្ពានមួយនៅទីក្រុង Del Rio នៃរដ្ឋ Texas ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ តាមរយៈជើងហោះហើររបស់ខ្លួន។ នេះគឺជាការបណ្តេញចេញជនស្វែងរកសិទ្ធិជ្រកកោនដ៏ធំបំផុត បើគិតចាប់តាំងពីឆ្នាំ ១៩៩២ មក។

ជនចំណាកស្រុកហៃទីជាង ៣២០នាក់ បានត្រឡប់មកទីក្រុង Port-au-Prince នៃប្រទេសហៃទីវិញកាលពីថ្ងៃទី១៩ កញ្ញា ហើយជើងហោះហើរចំនួន ៦ទៀត រំពឹងនឹងមកដល់ជាបន្តបន្ទាប់នៅថ្ងៃទី២១ កញ្ញានេះ។

ទន្ទឹមនឹងនេះ អាមេរិកបានបិទផ្នែកខ្លះនៃព្រំដែនអាមេរិក-ម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ។ រីឯម៉ិកស៊ិកក៏នឹងចាប់ផ្តើមនិរទេសប្រជាជនហៃទីឱ្យត្រឡប់ទៅប្រទេសកោះរបស់ពួកគេវិញដូចគ្នា។

ប្រភព៖ CGTN

ads banner