ក្រុង​ហាណូយ​បន្ធូរ​ការ​រឹតត្បិត​ទៀត​ ​ឆ្លង​ប្រចាំថ្ងៃ​បន្ត​ធ្លាក់ចុះ​

ចាប់ពី​ថ្ងៃ​ទី​២​២​ ​កញ្ញា​ ​២​០​២​១​ ​ស្អែកនេះ​ ​គម្រោង​សាងសង់​ភាគច្រើន​អា​ចចាប់​ ​ផ្តើម​ឡើងវិញ​ ​នៅ​ក្រុង​ហាណូយ​ នៃប្រទេសវៀតណាម ​ហើយ​ការ​រឹតត្បិត​នានា​ ​ក៏​នឹង​ត្រូវ​ប​ន្ធូ​យ​បន្ថយ​បន្ថែម​ទៀត​ ​ខណៈ​ដែល​ការ​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​បន្ត​ធ្លាក់ចុះ​ ​ទោះបីជា​មិនទាន់​ច្រើន​ណាស់ណា​ក៏ដោយ​។​

​មួយវិញទៀត​ ​៩​៤​ ​ភាគរយ​នៃ​ប្រជាជន​ពេញវ័យ​ ​ឬ​ប្រមាណ​ ​៥​,​៧​៥​ ​លាន​នាក់​នៅ​ទីក្រុង​ហាណូយ​ហើ​ត​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​១​ ​លើក​ហើយ​គេ​មាន​គោល​ ​បំណង​បញ្ចប់​ការ​ចាក់ថ្នាំ​លើក​ទី​ ​២​ ​នៅ​ចុង​ខែវិច្ឆិកា​នេះ​។​

​វៀតណាម​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២​១​ ​កញ្ញា​នេះ​ថា​ ​ឆ្លង​ថ្មី​ ​១១,៦៩២ករណីបន្ថែមទៀត សម្រាប់ថ្ងៃនេះ ​ជា​ការ​បន្ត​ធ្លាក់ចុះ​ ប៉ុន្មានថ្ងៃមកនេះ បើធៀបនឹងប៉ុន្មានសប្តាហ៍មុនៗ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner