ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ ប៉ុន្តែអំណោយផលនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ ហើយក៏ហាមដាច់ខាត ក្នុងការចែករំលែករឿងរ៉ាវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្នុងពេលនេះឳកាសសម្រាប់ការងារនឹងកើតឡើងច្រើន ដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងនោះដើម្បីជាប្រភពនៃចំណូលរបស់អ្នក។ លើសពីនេះលោកអ្នកប្រហែលជាអាចទទួលបានការងារបន្ថែមក្រៅម៉ោងផងដែរ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ ប្រសិនបើអ្នកអាចរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែល នោះអ្នកអាចនឹងមានពេលវេលា និងជំហររឹងមាំដើម្បីអភិវឌ្ឍន៍ការងារទាំងនោះប្រកបដោយភាពវិជ្ជមាន និងជោគជ័យ។ ថ្ងៃនេះស្ថានភាពខ្លះនឹងអាចរុញច្រានអ្នកឲ្យចេញពីគន្លងត្រឹមត្រូវ ដែលអ្នកបានរៀបចំ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្ត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ សូមទាំងមានមនុស្សទំនុកបម្រុង និងជឿជាក់ទៅលើគំនិតយោបល់របស់អ្នកណាស់។  សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍ ឬការសម្រាកដែលប្រើប្រាស់ពេលវេលាច្រើន​។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ បើអ្នកចង់បង្កើនមុខរបរ បណ្តាក់ទុន ធ្វើដំណើរចេញឆ្ងាយសម្រាប់ការងារ ក៏ដូចជាការផ្លាស់ប្តូរកន្លែងការងារ នោះនឹងអាចធ្វើទៅបាន។ សូមរក្សាភាពស្មោះត្រង់ និងសប្បុរសរបស់អ្នកដើម្បីរក្សាលាភសំណាងឲ្យស្ថិតស្ថេរ។ លោកអ្នកអាចយកឈ្នះមនុស្សដែលកំពុងឈ្នានីសអ្នក ព្រមទាំងអាចដោះស្រាយគ្រប់ឧបសគ្គផងដែរ ដោយគ្រាន់តែមានភាពអត់ធ្មត់ខ្ពស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ លើសពីនេះ ក្នុងពេលនេះលោកអ្នកមានលទ្ធភាពយ៉ាងរលូនក្នុងការដោះស្រាយបញ្ហាជម្លោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អ្នកមិនគួរបោះបង់គម្រោងរបស់ខ្លួន ហើយដេញចាប់យកការងារថ្មី ឬធ្វើសកម្មភាពដោយឡែកនោះទេ។ ពីព្រោះប្រសិនបើអ្នកចំណាយពេល និងយកចិត្តទុកដាក់ចំពោះការងារនៅក្នុងដៃនាពេលនោះ គឺលោកអ្នកនឹងធានាបាននៅភាគជោគជ័យ។ ក្រៅពីនេះ ហាមដាច់ខាតក្នុងការសម្រេចចិត្តដោយប្រញាប់ប្រញាល។ ក្នុងពេលនេះអ្នកអាចនឹងងាយទទួលអារម្មណ៍មិនរីករាយ ដូច្នេះសូមព្យាយាមធ្វើយ៉ាងណាឲ្យពេលវេលានេះកន្លងផុតទៅ ហើយមិនចាំបាច់អីត្រូវតបតនោះទេ។ ដោយឡែកថ្ងៃនេះមានអំណោយផលក្នុងការប្រាស្រ័យទាក់ទង​នានា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ សូមលោកអ្នកកុំមានក្តីព្រួយបារម្ភទៅលើការបណ្តាក់ទុនចំពោះមុខជំនួញឡើយ ប៉ុន្តែក៏សូមរក្សាព្រឹត្តិការណ៍ដែលនឹងអាចកើតឡើង ដើម្បីកុំឲ្យមានក្តីលំបាក។ ក្នុងពេលនេះសូមកុំចំណាយកំលាំងចោលទទេៗ ចំពោះរឿងរ៉ាវ ការងារដែលអ្នកមិនពេញចិត្ត។ ប្រសិនបើអ្នកមានភាពសង្ស័យចំពោះលទ្ធភាព និងសមត្ថភាពរបស់ខ្លួន សូមពិភាក្សាជាមួយមិត្តរួមការងារនោះជាការល្អប្រសើរណាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់ ប៉ុន្តែសូមរក្សាការងារដែលកំពុងមានក្នុងដៃនាពេលនេះ ពិព្រោះការងារថ្មីប្រហែលជាលំបាកក្នុងការរក្សាលំនឹង ឬទទួលបានប្រយោជន៍តាមការរំពឹងណាស់ក្នុងពេលនេះ។ ថ្ងៃនេះលោកអ្នកអាចជួបនឹងអារម្មណ៍ដែលមិននឹងហ្ន៎ គិតច្រើន ឥតប្រយោជន៍ ដូច្នេះសូមព្យាយាមបែងចែកអារម្មណ៍របស់លោកឲ្យបានត្រឹមត្រូវ។ មិនយូរមិនឆាប់លោកអ្នកអាចដោះស្រាយសភាពស្មុគ្រស្មាញបាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ កុំមានក្តីបារម្ភអ្វីឡើយទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក អ្វីៗមានដំណើរការល្អប្រសើរ និងមានមនុស្សនៅជុំវិញខ្លួនជួយទំនុកបម្រុងបន្ថែមទៀតផង។ អ្វីគួរចងចាំ គឺសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន ប៉ុន្តែមិនគួរឆ្លើយតបអ្វីធំដុំនោះទេ ពីព្រោះជាធម្មតាបញ្ហាទាំងនោះនឹងរលាយទៅបាត់វិញ។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលនៃគំនិតវិជ្ជមាន រីករាយ និងក្តីសណ្តោស ដែលជាកត្តាដ៏សំខាន់សម្រាប់ការទំនាក់ទំនង និងចរចារាល់កិច្ចការងារទាំងឡាយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលហ្នឹងហ្ន៎ មិនមានការប្រែប្រួលជាវិជ្ជមាននៅឡើយ។ សូមបញ្ឈប់ជាដាច់ខាតក្នុងការបញ្ចេញយោបល់តឹងរឹង ឬគំនិតរិះគន់ចំពោះថ្នាក់លើរបស់អ្នក។ រក្សាគំនិត និងអារម្មណ៍របស់អ្នក ហើយរងចាំឳកាសល្អ ក្នុងការនិយាយអំពីបញ្ហានោះ។ លោកអ្នកអាចនឹងជួបបញ្ហា ប៉ុន្តែមិនត្រូវមានការព្រួយបារម្ភខ្លាំងពេកទេ សូមព្យាយាមបន្ថែម ពីព្រោះហេតុការនេះនឹងរលាយបាត់ទៅវិញក្នុងពេលឆាប់ៗ។ សូមគោរពគម្រោងការងារជានិច្ច រាល់ពេលដែលអ្នកធ្វើការអនុវត្ត ឬសម្រេចចិត្តធ្វើកិច្ចការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ។ ចំណែកអ្នករកស៊ីជួញដូរ ហាក់មិនសូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ សូមកុំអាក់អន់ក្នុងចិត្ត ព្យាយាមកែប្រែស្ថានការណ៍ដោយមានគម្រោងការងារជាក់លាក់។ ភាពរស់រាយរាក់ទាក់ និងសំដីទន់ភ្លន់ជាគន្លឹះដោះស្រាយបញ្ហា។ កុំជឿទុកចិត្តមនុស្សមកពីចំងាយ ចំណែករឿងលុយកាក់រឹតតែត្រូវប្រុងប្រយ័ត្ន ពីព្រោះលោកអ្នកកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដចំពោះកំរិតហិរញ្ញវត្ថុ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ ប៉ុន្តែលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាមួយនឹងការសម្រេចចិត្ត ឬអនុវត្តគម្រោងការងារ ពិសេសផ្នែកជំនួញ។ ជាទូទៅអ្នកអាចទទួលបានភាពជោគជ័យ ប៉ុន្តែទាំងនេះវាស្ថិតនៅឆ្ងាយពីភាពចំណុចបញ្ចប់នៅឡើយ។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងបានយ៉ាងល្អប្រសើរ។ អ្នកអាចមានលទ្ធភាពសំដែងចេញនូវគំនិតយោបល់របស់អ្នកដោយសន្តិវិធី ដោយមិនជួបប្រទះនឹងភាពរឹងទទឹង ឬមិនរីករាយឡើយ។

ចំណាំ

ឆ្នាំទាំង៤ ជូត​ ខាល ថោះ វក រាសីឡើងខ្ពស់ត្រដែត។  កិច្ចការងារនានានឹងទទួលបានផលសម្រេច​ ចំនែកលុយកាក់ ទ្រព្យសម្បត្តិ និងភាពសុខដុមរមនានឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner